2023-06-18 04:06
245


កំពង់ចាម៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នេះឯកឧត្តមបណ្ឌិត ម៉េង សោភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិក អេអ៊ី អឹមអេសជេ ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះពង្រឹងមូលដ្ឋានភូមិអង្គជ័យលើ ឃុំមហាខ្ញូង ស្រុក កោះសូទិន ខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយសាខាបក្សភូមិ ដើម្បីចែកកាតសម្គាល់សមាជិកគណបក្ស និងរៀបចំផែបការដើម្បីធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតក្នុងពេលឆប់ខាងមុននេះ។ 


ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានរំដោះប្រជាជនកម្ពុជា ចេញពីរបបខ្មែរក្រហម ថ្ងៃ៧មករា ឆ្នាំ១៩៧៩ និងបានកសាងប្រទេសជាតិតាំងពីបាទដៃទទេ រហូតមានការអភិវឌ្ឍន៍ រីកចំរើនដូចសព្វថ្ងៃនេះ ដោយសារតែកក្តាប្រទេសជាតិមានសុខសន្តិភាព។ ឯកឧត្តមបន្តទៀតថា ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះសូទិនទាំងមូល ក្រោមការដឹកនាំរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងដោយឡែកឃុំមហាខ្ញូង មានឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយករដ្ឋបាល  និងហិរញ្ញវត្ថុ  នៃក្រសួងព័ត៌មាន ជាប្រធានក្រុមការងារបានចុះជួយដោះរាល់ការលំបាក និងតម្រូវចាំបាច់របស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។ 
ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ បានបន្តទៀតថា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយកោះសូទិន បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា និងកុំភ្លេចនាំគ្នាអញ្ជើញទៅបោះឆ្នោតជួនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់គ្នា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីដឹកមាគារ៌កម្ពុជាឲ្យមានការអភិវឌ្ឍន៍ និងរីកចំរើនទៅមុខបន្តទៀត។ ក្រោមដំបូលសន្តិភាពដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទើបធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខ មានជីវភាពធូធាដូចសព្វថ្ងៃនេះ។ 
សូមបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានស្វែងរកសុខសន្តិភាព ជួនប្រជាពលរដ្ឋពិតប្រាកដ និងបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈផងដែរ៕