2023-03-27 09:03
450

 

ខេត្តបាត់ដំបង​៖​ បេីតាមប្រភពព័ត៍មាន​ពីលោកវរសេនីយ៍ទោ​ យុត​ តុងហូ​ អធិការនគរបាលស្រុកសង្កែ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអាទិត្យ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០២៣នេះថា៖​ លោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះកិច្ចប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១​ករ​ណី ក្នុងបទល្មើសជាក់ស្តែង កាលពីព្រលប់ថ្ងៃទី២៥ ខែមីនាម្សិលមិញ​នេះ នៅចំណុ​ចភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ​ ខេត្តបាត់ដំបង​ ដោយឃាត់ជនសង្ស័យចំនួន ០២នាក់​។

មុខសញ្ញា​គ្រឿង​ញៀន​ចំនួន​ ០២នាក់​ ជំនាញ​ខាងជិះម៉ូតូដេីរលក់ថ្នាំញៀន​ ចុងក្រោយ​អស់​លក្ខណ៍​ត្រូវ​កម្លាំងនគរបាលស្រុកសង្កែ​ ចុះស្រាវជ្រាវ​បង្រ្កាបនិងឃាត់ខ្លួន​យកមក​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។ 

សូមជម្រាបថា​ ជនសង្ស័យចំនួន ០២នាក់​នេះ​ ទី១ឈ្មោះ ហ៊ឺន សំណាង ហៅប៉ឹប ភេទប្រុ​ស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិអូស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ និងទី២ឈ្មោះ ប៊ុន សុហេ​ង ភេទ ប្រុស អាយុ ៣៣ឆ្នាំ មានទីលំ​នៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុក​សង្កែ ខេត្តបាត់ដំបង។

ចំណែកវត្ថុតាងចាប់យកបានរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្មុងថង់ប្លាស្ទិកថ្លាចំនួន ០៧ថង់ ទម្ងន់ ( ៥,៦២ ក្រាម)ទាំងសំបកសង្ស័យមានសារធាតុញៀន។

-ទូរស័ព្ទដៃចំនួន០២គ្រឿង,កាបូបលុយចំនួន០២។

-ម៉ូតូ០១គ្រឿង ម៉ាកហុងដាវេវអាល់ហ្វាពណ៍ខ្មៅ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ស្លាកលេខបាត់ដំបង1AL 6007 លេខតួ ,លេខម៉ាស៊ីន NF100 ME- 00 38950។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុង​កសាង​សំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕