2023-06-27 07:06
239


កំពង់ឆ្នាំង៖ ជនសង្ស័យ ចំនួន ០៦នាក់ និងវត្ថុតាងថ្នាំញៀន ចំនួន ០២កញ្ចប់ធំ ១៥កញ្ចប់តូច អាវុធកែច្នៃ ចំនួន ០៧ដើម និងសម្ភារៈមួយចំនួនទៀត ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះ។ 


ជនសង្ស័យទាំង ចំនួន ០៦នាក់ ត្រូវបានសមត្ថកិច្ចប៉េអឹមចាប់ខ្លួន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០និង៣០នាទីព្រឹក នៅចំណុច ភូមិសន្លង់ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដកហូតបានគ្រឿងញៀន ចំនួន ០២កញ្ចប់ធំ និង ចំនួន ១៥កញ្ចប់តូច កាំភ្លើងកែច្នៃ ចំនួន ០៧ដើម រួមនឹងសម្ភារៈ និងវត្ថុតាងមួយចំនួនទៀត។ 
ជនសង្ស័យ ចំនួន ០៦នាក់ រួមមាន៖ ទី១- ឈ្មោះ វន ឈី ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិសន្លង់ ឃុំត្រពាំងចាន់ ខេត្តកំពង់ឆ្នាំង , ទី២- ឈ្មោះ អ៊ិន គារើន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិកណ្តាល ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង , ទី៣- ឈ្មោះ លាង វិន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ,ទី៤- ឈ្មោះ ធា រដ្ឋា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិក្រោកជី ឃុំពពេល ស្រុកបរិបូណ៌ ,ទី៥- ឈ្មោះ ស៊ន សីហា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិអ៊ូរ ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ទី៦- ឈ្មោះ ឈិន សុភាព ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិអ៊ូរ ឃុំពពេល ស្រុកបរិបូណ៌។

វត្ថុតាងដកហូតបាន រួមមាន៖ ម្សៅក្រាម ពណ៌សថ្លា សង្ស័យម៉ាទឹកកក ចំនួន ០២កញ្ចប់ធំ នឹង ១៥កញ្ចប់តូច សរុប ១៧កញ្ចប់ ,កូនជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ០១គ្រឿង , ម៉ូតូ ចំនួន ០២គ្រឿង ម៉ាកហុងដា C125  ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1V-5648 និងម៉ាកហុងដា C125 ពណ៌ខ្មៅ ឆ្នាំ២០២១ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1M-1463 ,ទូរសព្ទ ដៃចំនួន ០៥គ្រឿង , ម៉ូទ័រឆក់ត្រី ចំនួន ០១គ្រឿង , អាវុធកែច្នៃ ចំនួន ០៧ដើម , ដាវចំនួន ០១ដើម និងរថយន្ត ចំនួន ០១គ្រឿង ម៉ាកកូរ៉ូឡា ពណ៌ខ្មៅ សេរីឆ្នាំ១៩៩៤ ពាក់ស្លាក់លេខ បាត់ដំបង 2A-3309 , អាគុយ ៤០អំពែ ចំនួន ០១ និងសម្ភារ:ជក់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕