2023-08-02 06:08
193


(ព្រះសីហនុ)៖ កម្លាំងនគរបាលក្រុងព្រះសីហនុ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនស្ថិតនៅក្រុម៩ ភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។
   ប្រត្តិបត្តការណ៍ខាងលើ បានធ្វើឡើងដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ជនសង្ស័យទាំង៣នាក់រួមមាន៖
*ទី១៖ ឈ្មោះ PITER មុខរបរបុគ្គលិកកាស៊ីណូ ទីលំនៅបច្ចុប្បន្ន ក្រុម៩ ភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ស្រុកកំណើត TEBING TINGGI។
*ទី២៖ ឈ្មោះ SETYANTO INDRAWAN មុខរបរបុគ្គលិកកាស៊ីណូ ទីលំនៅបច្ចុប្បន្ន ក្រុម៩ ភូម១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ស្រុកកំណើត JAKARTA។
*ទី៣៖ ឈ្មោះ WILLY មុខរបរបុគ្គលិកកាស៊ីណូ ទីលំនៅបច្ចុប្បន្ន ក្រុម៩ ភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ស្រុកកំណើត JAKARTA។
ចំណែកវត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន២កញ្ចប់ ប្រភេទថ្នាំគ្រាប់ពណ៌ផ្ទៃមេឃសង្ស័យជាសារធាតុញៀនចំនួន៣៦គ្រាប់ ជញ្ជីងថ្លឹងថ្នាំចំនួន០២គ្រឿង ទូរស័ព្ទដៃចំនួន០៥គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរបន្ត និងចាត់ការតាមផ្លូវច្បាប់៕