2023-10-10 08:10
265

ព្រះសីហនុ៖ អំពើឃាតកម្មដ៏សាហាវសម្លាប់ស្ត្រីជនជាតិចិនម្នាក់ ញាត់ចូលវ៉ាលីសរួចយកទៅកប់ដី ត្រូវបានប្រជាពលរដ្ឋប្រទះឃើញបង្កភាពផ្អើលយ៉ាងខ្លាំង នៅក្រុងព្រះសីហនុ។

សពស្រ្តីរងគ្រោះត្រូវបានប្រទះឃើញ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នេះ ស្ថិតក្នុងព្រៃផ្លូវចូលព្រែកចាក ស្ថិតនៅក្នុងភូមិអុង ឃុំរាម (តំបន់សមុទ្ររាម) ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ពាក់ព័ន្ធករណីឃាតកម្មលើស្ត្រីជនជាតិនេះសង្ស័យករណីចាប់ជំរិត។

សេចក្តីរាយការណ៍ បឋមបានឲ្យដឹងថា ស្រ្តីរងគ្រោះអាចឃាតកសម្លាប់ពាក់ព័ន្ធនឹងករណីចាប់ជំរិត នៅសណ្ឋាគារ «ប្លូបេ» ក្រុង-ខេត្តព្រះសីហនុ។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅកាន់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវបន្តទៀត៕