2024-04-04 07:04
39

ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យពីរនាក់ត្រូវបានកម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យធ្វើការឃាត់ខ្លួនសួរនាំ ខណៈដែលនគរបាលល្បាតតាមមូលដ្ឋានហើយប្រទះ ឃើញក្រុមជនសង្ស័យជិះម៉ូតូឌុបគ្នា មានការសង្ស័យ។

ការឃាត់ខ្លួនក្រុមជនសង្ស័យទាំងពីរនាក់ខាងលើ បានកាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅក្នុងឃុំភ្នំតូច ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ។
នគរបាលបានឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមជន សង្ស័យខាងលើ គឺកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានទទួលព័ត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្នំតូច ពេលកម្លាំងជិះល្បាតនៅតាមភូមិសាស្រ្ត បានជួបជនសង្ស័យចំនួន២នាក់ មានកាន់អាវុធ ខុសច្បាប់១ដើម។

ទី១: ឈ្មោះ ឈឹម ពុទ្ធីសា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិថ្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ររាជធានីភ្នំពេញនិងទី២: ឈ្មោះ គង់ សុខនៀង ភេទ ប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិដូនរត្ន័ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

បើតាមចម្លេីយសារភាពរបស់ជនសង្ស័យឈ្មោះ ឈឹម ពុទ្ធីសា និយាយថា កាំភ្លេីងដែលខ្លួនកាន់ជាប់ខ្លួននោះ ជារបស់ខ្លួនមែន ដែលបានយកមកពីឈ្មោះ បុល ភេទ ប្រុស អាយុប្រហែល៣៥ឆ្នាំ រស់នៅម្តុំវត្តភ្នំ ខណ្ឌដូន ពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២៤ពិតប្រាកដមែន ដោយមានគោលបំណងមកស៊ើបរកមេីលមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ 

ក្រោយឃាត់ខ្លួនកម្លាំងនគរបាលដកហូត វត្ថុតាងដែលដកហូតរួមមាន ÷កាំភ្លេីងខ្លីចំនួន១ដេីមម៉ាករ៉ូឡូ ពណ៌ស មានលេខ13A60423(ប្រភេទប្រើហ្គាស់)។
•ម៉ូតូចំនួន១គ្រឿងSuzuki Nex ពាក់ស្លាកលេខ ភ្នំពេញ 1HU-5482 
•នាឡិកាប៉ោលចំនួន១ •កាតវ៉ាក់សាំង១• កាតប័ណ្ណសមាជិកបសស •ទូរស័ព្ទម៉ាកអូរប៉ូ១គ្រឿង•និងកាតសម្គាល់កន្លែងធ្វេីការចំនួន១។ 
បច្ចុប្បន្នក្រុមជនសង្ស័យខាងលេី ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបានស្រុកសាមគ្គីមុនីជ័យយកមកសាកសួរ រង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕