2024-05-01 09:05
33

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ធ្វើសកម្មភាពលួចកាច់កម៉ូតូម៉ាកនិចមិនបានសម្រេចខណៈដែលជនរងគ្រោះឃេីញឃាត់ជនសង្ស័យបានម្នាក់ ហេីយជនសង្ស័យបានផ្ទុះអាវុធមួយគ្រាប់រំដោះបក្សពួករត់គេចខ្លួនបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១នឹង៣០នាទីយប់ថ្ងៃទី៣០ខែមេសាឆ្នាំ២០២៤នៅភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 
ជនរងគ្រោះឈ្មោះ ជា ណេត ភេទប្រុសអាយុ២០ឆ្នាំ មុខរបរសិស្ស បន្ទាប់ពីទំនេរពីរៀនធ្វើការខាងចុងភៅ រស់នៅភូមិកេីតហេតុខាងលើ ។ ម៉ូតូដែលជនសង្ស័យកាច់កមិនបានសម្រេចម៉ាកនិចពណ៌ស ពាក់ស្លាកលេខ តាកែវ1J-9221។ 
   វត្ថតាងបន្សល់នៅកន្លែងកើតហេតុ មានសំបកគ្រាប់កាំភ្លើង មានសោកាច់កម៉ូតូរួមនឹងស្បែកជើងមួយគូ។ តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកេីតហេតុ ខ្លួនបានទុកម៉ូតូនៅកន្លែងកើតហេតុ ហេីយរូបខ្លួននៅឆ្ងាយពីម៉ូតូដែរ ស្រាប់តែឃេីញជនសង្ស័យម្នាក់ដេីរចុះឡើងៗ ហេីយបានទៅកាច់កម៉ូតូ។ ឃើញដូប្នេះខ្លួនបានទៅប្រតាយប្រតប់ជាមួយជនសង្ស័យ ដោយចាប់បាន ហេីយនៅពេលនោះក៏ស្រាប់តែឃីញជនសង្ស័យ ២នាក់ជិះម៉ូតូម៉ាកវ៉េវមួយគ្រឿងបានបាញ់ចំនួនមួយគ្រាប់បណ្តាលឱ្យរូបខ្លួនភ័យ ចំណែកជនសង្ស័យម្នាក់ដែលឃាត់បានបានរត់គេចឡេីងជិះម៉ូតូទាំង៣នាក់គេចខ្លួន ចំណែករូបខ្លួនខំដេញដែរតែដេញមិនទាន់ ។ បន្ទាប់មកផ្អេីលប្រជាពលរដ្ឋឡេីងត្រៀបត្រាពេញផ្លូវ ។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបន្តទៀតថា ខណៈជនរងគ្រោះកំពុងប្រតាយប្រតប់ជាមួយគ្នា ក៏ស្រាប់តែឃេីញជនសង្ស័យ២នាក់ទៀតផ្ទុះអាវុធហេីយរំដោះយកជនសង្ស័យគេចខ្លួនបាត់តែម្ដង។

  ក្រោយពេលកេីតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍អោយទៅដាក់ពាក្យបណ្ដឹងដេីម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវមុខសញ្ញាខាងលេីតាមនិតិវិធីបន្ត ៕