2024-05-13 07:05
256

ខេត្តប៉ៃលិន÷ យោងរបាយការណ៍របស់មន្ត្រីនគរបាលជំនាញផ្នែកចរាចរណ៍ផ្លូវគោក្រុងប៉ៃលិន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៤និង១៤
នាទី ដោយមានករណីគ្រោះថ្នាក់ចរាចរណ៍ យុវជនបើកបរម៉ូតូលឿនរេចង្កូតទៅបុកដើម(ក្រខុប ពេញទំហឹងបណ្ដាលឱ្យដួលស្លាប់ ,ដោយខ្លួនឯង។
   សមត្តកិច្ចនគរបាលជំនាញបានបន្តថា÷ ករណីនេះកើតឡើងនៅលើផ្លូវជាតិលេខ៥៧ ចំណុចហួសការ៉ាស់សាំង តេលា ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជនរងគ្រោះឈ្មោះ នាត ខេមរិន្រ្ទ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដា ហ្សូមើរ ពណ៌ក្រហមលាយស ពាក់ផ្លាកលេខប៉ៃលិន១C-៨៥០៦ ទិសដៅពីកើតទៅលិច ស្លាប់នៅកន្លែងកើតហេតុ។
   សមត្តកិច្ចនគរបាលជំនាញបានបន្តទៀតថា÷មូលហេតុ៖បណ្តាលមកពីកក្តាមនុស្សបើកបរក្នុងល្បឿនលឿន ដោយបើកបរស្ថានភាពងងុយដេក។
-បច្ចុប្បន្ន៖សពត្រូវបានប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។