2024-06-15 11:06
152

ភ្នំពេញ៖ ស្ត្រីម្នាក់បេីកបររ៉ឺម៉កមកពីលក់បាយបំណងទៅផ្ទះស្រាប់តែរថយន្តដឹកខ្សាច់បេីកបុកពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានរថយន្តកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ។ 
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០២និង១៥នាទីថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ
ជនរងគ្រោះមានឈ្មោះ វ៉ា យូអារ៉ាន់ ភេទស្រី អាយុ៤១ឆ្នាំ ស្នាក់ភូមិភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រងរបួសបាក់ជើងខាងឆ្វេង។ 
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញស្ត្រីរងគ្រោះបេីកបររ៉ឺម៉កមួយគ្រឿងចេញពីកន្លែងលក់បាយបំណងទៅផ្ទះដោយធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកIZUZU ពណ៌ ពាក់ស្លាកលេខភ្នំពេញ3C 0360 ដឹកខ្សាច់ ធ្វេីដំណេីរមកពីក្រោយបុកពេញទំហឹងបណ្តាលឱ្យស្ត្រីអ្នកបេីកបររ៉ឺម៉កបាក់ជេីងខាងឆ្វេងចំណែករ៉ឺម៉ករងការខចខាត។ 
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តនិងរ៉ឺម៉កត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីរង់ចាំដោះស្រាយពេលក្រោយ៕