2024-06-05 02:06
149

ខេត្តពោធិ៍សាត់: នគរបាលក្រុងពោធិ៍សាត់ឃាត់ខ្លួនជនសង្ស័យជាក្រុមក្មេងទំនេីង១ក្រុម ជិះម៉ូតូចំនួន០៣គ្រឿង មានគ្នាចំនួន០៨នាក់ បានធ្វើសកម្មភាពយកដុំវាយនិងគប់ទៅលើម៉ូតូជនរងគ្រោះ០១គ្រឿង បណ្តាលអោយខូចខាតទ្រព្យសម្បត្តិអ្នកដទៃ។

ហេតុការណ៍បង្ក្រាបក្មេងទំនើងនេះបានជាបន្តបន្ទាប់ គឺបានកើតឡើងកាលពីវេលាម៉ោង ៩និង៣០ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤នៅក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ 
បើតាមរូបកែវ សារិ អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា: ជនរងគ្រោះម្នាក់ឈ្មោះ កែប ខាវ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូរស្ដៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ បានមកប្ដឹងដល់ដល់នគរបាលយើងថា កាលពីវេលាម៉ោង១និង៣៥នាទីរំលងអាធ្រាត ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ត្រង់ចុះណុចផ្លូវក្រាលកៅស៊ូប្របមាត់ស្ទឹងពោធិ៍សាត់ត្រើយខាងកើត ស្ថិតក្នុងភូមិអូរក្រង់លើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខណ:ពេលខ្លួនកំពុងបើកម៉ូតូម្នាក់ឯងសុខៗ ក៍ស្រាប់តែមានក្រុមក្មេងទំនើងប្រុសៗមួយក្រុមជិះម៉ូតូ៣គ្រឿង មានគ្នាចំនួន០៨នាក់ ធ្វើសកម្មភាពយកដុំថ្មគុកម៉ូតូរបស់ខ្លួនបណ្ដាលឲ្យខូចខាតយ៉ាងដំណំ។

លោកវរសេនីយ៍ឯក កែវ សារិ បន្តថា ក្រោយពេលទទួលពាក្យបណ្តឹងភ្លាម លោកបានចេញបទបញ្ជាអោយកម្លាំងជំនាញ សហការជាមួយកម្លាំងអន្តរាគមន៍ និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះស្រាវជ្រាវនិងបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ជាបន្តបន្ទាប់ និងម៉ូតូចំនួន០៣គ្រឿង ដោយផ្នែកជំនាញនគរបាលក្រុងបានសួរចម្លើយទៅជនសង្ស័យជាក្មេងទំនើងទាំង០៦នាក់នោះ ពួកគេបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយនិងគុបដុំថ្មទៅលើម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។

លោកអធិការក្រុងបានបញ្ជាក់ថាជនសង្ស័យទាំង០៦នាក់មានឈ្មោះដូចខាងក្រោម ១.ឈ្មោះ ឆែម វ៉ាវិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

២.ឈ្មោះ ម៉ម ប៊ុនសេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងភ្លេីង រស់នៅភូមិព្រែកត្នោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
៣.ឈ្មោះ កៅ វាសនា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរជាងភ្លេីង រស់នៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
៤.ឈ្មោះ មុំ ភារ៉ាត់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
៥.ឈ្មោះ ប៊ុត វឌ្ឍន:បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកញជេីរបាយដាច ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
៦.ឈ្មោះ ម៉ាត់ គីរីន ភេទប្រុស អាយុ១៨ឆ្នាំ មុខមិនពិតប្រាកដ រស់នៅភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ 
និងជនសង្ស័យកំពុងរត់គេចខ្លួនចំនួន០២នាក់។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចឃាត់បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដេីម្បីចាត់ការតាមនិតិវិធី៕ លាន គ្រន