2024-05-29 06:05
216

ភ្នំពេញ ៖ លោក សុខ ឥសាន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖ 
១- កម្មករណាហ្គាវើលមិនព្រមគោរពច្បាប់ = ដូច្នេះរកយុត្តិធម៌មិនបានទេ?

២- ក្នុងពេលបោះឆ្នោតម្តងៗសកម្មជនបក្សប្រឆាំងតែងតែចាកចោលបក្សប្រឆាំងជាបន្តបន្ទាប់ = ធ្វើឲ្យកម្លាំងនយោបាយបក្សប្រឆាំងថយចុះជាបន្តបន្ទាប់?
៣- ព្រែកជីកហ្វូណនតេជោជាគម្រោងផែនការរបស់កម្ពុជាស្ថិតនៅក្នុងឯករាជ្យនិងអធិបតេយ្យជាតិកម្ពុជា = មិនទាក់ទងនឹងក្រុមឧទ្ទាមក្រៅច្បាប់រត់ចោលស្រុកនោះទេ?
៤- ដោយសារអត់មានច្រកដឹកជញ្ជូនតាមផ្លូវសមុទ្រផ្ទាល់ = ទើបកម្ពុជាជួបការលំបាកមួយចំនួនជាញឹកញាប់ក្នុងការនាំចេញរបស់ខ្លួន?
៥- ការជីកព្រែកហ្វូណនតេជោជាការចាំបាច់សម្រាប់ផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជា = តែចំពោះក្រុមឧទ្ទាមក្រៅច្បាប់គ្មានផលប្រយោជន៍ទេ។
៦- ទីផ្សារទំនិញកម្ពុជានៅតែត្រូវការប្រទេសជិតខាងនិងបណ្តាប្រទេសលើពិភពលោកដែលមានទំនាក់ទំនងជាមួយកម្ពុជា = ការដឹកជញ្ជូនតាមផ្លូវទឹកវាងាយស្រួលនិងថោកជាងផ្លូវគោក ដែលល្អសម្រាប់ការប្រកួតប្រជែងជាមួយគេ។
៧- តាមសំដីរបស់ខ្លួនទណ្ឌិតមេឧទ្ទាមក្រៅច្បាប់លើកតម្កើងសហរដ្ឋអាមេរិក = តែផ្ទុយទៅវិញសរអាមិនយកចិត្តទុកដាក់ជាមួយទណ្ឌិតមេឧទ្ទាមក្រៅច្បាប់នេះទេ?
៨- ការនិយាយរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ម៉ាត់ណាក៏ប្រទាញឲ្យបានចូលរួមការបោះឆ្នោតដែរ =  ហួសពេលហើយអានាង ចាំជាតិក្រោយទៅក៏គ្មានផ្លូវដែរ?
៩- ពួកប្រតិកិរិយារារាំងមិនចង់ឲ្យកម្ពុជាមានទំនាក់ទំនងជាមួយចិន = តែពួកគេភ្លេចគិតថា សហរដ្ឋអាមេរិកជាចោហ្វាយពួកគេនឹងមានទំនាក់ទំនងជាមួយចិនមិនអាចខ្វះបានឡើយ?
១០- ការចាញ់បោកក្រុមហ៊ុនទុច្ចរិត = មកពីការឆោតល្ងង់និងភាពលោភលន់? ៕