2024-09-15 11:09
21

កណ្តាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធអញ្ជើញចុះពិនិត្យមើលបង្គោលព្រំដែនរវាង​ប្រទេសកម្ពុជា និងវៀតណាម ដែលទទួលរងការគ្រោះដោយសារទឹកទន្លេហូរច្រោះបាក់ច្រាំងកាន់តែគៀននោះ ដោយបានសរសេរសារយ៉ាងដូច្នេះថា៖ ៖ «ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដីពិត​ ត្រូវស្ដាប់ពាក្យពិត ស្ដាប់ពាក្យចាក់រុក​ គឺស្នេហាជាតិរវើវាយ»

នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញានេះ អភិបាលខេត្តកណ្តាល លោក គួច ចំរើន បានសរសេរបញ្ជាក់ថា៖ «បង្គោលព្រំដែនដែលរងគ្រោះដោយទឹកទន្លេហូច្រោះ​ ត្រូវបានរាជរដ្ឋាភិបាល​ សម្រេចអោយក្រសួងធនធានទឹក​ ធ្វើការពង្រឹងជើងទម្រ​យ៉ាងរឹងមាំរួចរាលហើយ​ អ្នកស្រលាញទឹកដីគួរលើកទឹកចិត្តអ្នកធ្វើដើម្បីជាតិយើងដោយពិតប្រាកដ​»។ 

លោកបានសរសេរបន្ថែមទៀតថា៖ «អ្នកគាំទ្រ វត្តបាក់ណាម​ តោះទៅកាន់បិណ្ឌជាមួយយើងខ្ញុំ​ នៅល្ងាចថ្ងៃ​ទី១៩-០៩-២៤​ ក្នុងបរិវេណវត្តដោយផ្ទាល់​ទាំងអស់គ្នា​»