2024-09-01 12:09
101

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាននាំយកនូវថវិកា ចំនួន ២០លានរៀល ឧត្ថម្ភជូនកីឡាប្រដាល់ថ្លាលគុនខ្មែរ ដែលកំពុងសម្រាបព្យាបាលរបួស នៅមន្ទីរពេទ្យនគរបាលខេត្តបា​ត់​ដំបង ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ ពេលធ្វើដំណើរចេញទៅចូលរួមប្រកួតប្រដាល់ថ្នាលតាមភូមិ កាលពីពេលកន្លងទៅថ្មីៗនេះ។

ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ និងលោកស៊ីថូ ណាថាន់ ពិធីករអធិប្បាយកីឡា បានចុះសួរសុខទុក្ខ និងនាំយកថវិកា ចំនួន ២០ លានរៀល របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនកីឡាករ ប្រដាល់ថ្នាលគុនខ្មែរ ឡៅ ផាន់និត និងកីឡាករឡៅ ស៊ីណាត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនគរបាលខេត្តបាត់ដំបង។ 

ដោយឡែកកីឡាករ ឡៅ កក្កដា ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តសៀមរាប បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុកពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ពេលធ្វើដំណើរទៅចូលរួមកម្មវិធីប្រកួតកីឡាប្រដាល់ថ្នាលគុនខ្មែរនៅក្នុងភូមិ៕