2024-05-18 05:05
234

នារសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអំពិលប្រាំដើមស្រុកបវេលខេត្តបាត់ដំបង ឯកឧត្តម រាជ សុភទ្ទ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ចុះមូលដ្ឋាន ឃុំអំពិលប្រាំដើម បានអញ្ជើញ ជាអធិបតីភាព ប្រកាស់ សមាសសភាព ក្រុមការងារ របស់គណបក្សប្រជា ជនកម្ពុជា ចុះមូលដ្ឋានឃុំ អំពិលប្រាំដើម ស្រុក បវេល ខេត្តបាត់ដំបង។

 នាឱកាសនោះដែរ ឯកឧត្ដម បណ្ឌិត ម៉េង សុភណ្ឌ័អគ្គនាយក ទូរទស្សន៍ MSJ.TV និងជា អនុប្រធាន ក្រុមការងារ ចុះមូលដ្ឋានឃុំ អំពិលប្រាំដើម បានដឹកនាំក្រុមការងារចូលរួមជាមួយនឹងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ  បានអញ្ជើញចូលរួម ក្នុងពិធីប្រកាសតែងតាំង និងកែសម្រួលសមាសភាព ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន ឃុំអំពិលប្រាំដើម។ 

 នៅក្នុងឱកាស់នោះដែរ ឯកឧត្តម រាជ សុភទ្ទ រដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ របស់គណបក្ស ប្រជាជនកម្ពុជា បានអញ្ជើញសំណេះសំណាលនិងសួរ សុខទុក្ខ ជាមួយនឹងថ្នាក់ដឹកនាំ និងសមាជិក   សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្ត បាត់ដំបង ដែល សមាជិក ចូលរួមចំនួន ២៣០នាក់។

 ក្នុងអង្គពិធីនេះ ត្រូវបានតែងតាំងលោកវ៉ា សារ៉នជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ឃុំ អំពិលប្រាំដើម ព្រមទាំងបានប្រកាសតែងតាំង អនុប្រធាន ចុះមូលដ្ឋានឃុំ អំពិលប្រាំដើម និងសមាជិក ប្រកាសសមាសសភាព ក្រុមការងារ ប្រធាន អនុប្រធាន សមាជិក  ចុះមូលដ្ឋាន ភូមិទាំង១៥ ក្នុងឃុំអំពិលប្រាំដើម សរុបចំនួនជាងមួយរយនាក់ ។

 ថ្លែងក្នុងពិធីសំណេះសំណាល  ឯកឧត្តម រាជ សុភទ្ទ  បានផ្តាំផ្ញើដល់សមាជិក គណៈកម្មាធិការគណបក្សឃុំផាត់សណ្តាយ និងក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំអំពិលប្រាំដើម ទាំងអស់ ត្រូវរួមសាមគ្គី សហការគ្នា និងសកម្ម ក្នុងការចុះជួយដល់ប្រជាជន នៅក្នុង ឃុំ ក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមាន ជាពិសេសលើជីវភាពប្រចាំថ្ងៃរបស់ បងប្អូន ប្រជាពលរដ្ឋ របស់ខ្លួន។

 ឯកឧត្តម រាជ សុភទ្ទ បានធ្វើការកត់សម្គាល់ពីការរីកចម្រើន នៃជីវភាពរបស់ប្រជាជន ក្នុងឃុំ ជាពិសេសផ្ទះសម្បែងមានភាពល្អប្រសើរជាងមុនច្រើន ហើយនឹងខិតខំបន្ត ជួយប្រជាជន ប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ជីវភាពឱ្យកាន់តែប្រសើរ ជាបន្តបន្ទាប់ត៏ទៅទៀត។

 ឯកឧត្តម រាជ សុ ភទ្ទ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏បុិនប្រសប់ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាឌិតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្លេចខិតខំក្នុងការ រក្សាការពារ សុខសន្តិភាព សុខសវត្តិភាព មោទនៈភាពទឹកដី ជូនបងប្អូន ប្រជាពលរដ្ឋអោយរស់នៅ ប្រកបដោយសេចក្តី សប្បាយរីករាយ ក្នុងម្លប់សន្តិភាព ដូចនេះដើម្បីរក្សាបាន នូវសន្តិភាពនៅបាន បងប្អូន ក្រុមការងារ ដែលចុះមូលដ្ឋាន ឃុំអំពិលប្រាំដើម ទាំងអស់ សូមអោយយក ទាំងកំលាំងកាយ ទាំងកំលាំងចិត្ត ក្នុងការដែលចិត្តទុកដាក់ ខ្ពស់បំផុត ការអនុវត្ត ការងាររបស់ខ្លួន ត្រឹមត្រូវ និងច្បាស់លាស់ ក្នុងការអនុវត្ត ភារកិច្ចការងារ របស់ខ្លួន។

 ទីបញ្ចប់ ឯកឧត្តម រាជ សុភទ្ទ បានមានប្រសាសន៍ ផ្តាំផ្ញើដល់ប្រធាន និងអនុប្រធាន សមាជិកក្រុម ការងារចុះមូលដ្ឋាន ឃុំ អំពិលប្រាំដើម និងបងប្អូន ប្រជាពលរដ្ឋ ទាំងមូល ប្រកប បាននូវ ពរ ទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ និងបន្ត បោះឆ្នោត ជូន គណបក្សប្រជាជនកម្ពុជា សុខសន្តិភាព និងការអភិវឌ្ឍ ប្រទេសយើងជាបន្តបន្ទាប់ ត៏ទៅមុខទៀត៕