2024-05-20 08:05
204

(បាត់ដំបង) ក្មេងស្រីម្នាក់ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌ ខណៈផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នង បានរងការខូចខាត នៅក្នុងហេតុការណ៍គ្រោះធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកមោងឬស្សី ខេត្តបាត់ដំបង។
បើតាមរបាយការណ៍របស់អាជ្ញាធរបានឲ្យដឹងថា កាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី ១៨ខែឧសភា ឆ្នាំ២០២៤ មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គរន្ទះបានបាញ់ក្មេងស្រីម្នាក់            បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអធម៌ខណៈកំពុងជ្រកភ្លៀងនៅខាងក្រោមផ្ទះរបស់ខ្លួននៅក្នុង ភូមិព្រះធាតុ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅក្នុងហេតុការណ៍នេះដែរក៏បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងរងការខូចខាតផងដែរ ។
  បើតាមសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ  សុគន្ធ នីសា ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិ  ឃុំកើតហេតុខាងលើ ។ក្រោយកើតហេតុសពក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
 ជាមួយគ្នានោះដែរអាជ្ញាធរនៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមបង្កើននូវការប្រុងប្រយ័ត្នឲ្យ បានខ្ពស់ ចំពោះបាតុភូមិធម្មជាតិ ខ្យល់កន្រ្តាក់ ផ្គរ រន្ទះ ដែលតែងកើតមានឡើងជាយថាហេតុ ។