2024-02-01 11:02
50

 និងកសាងកុដិប្រគេនជូនព្រះតេជគុណ លៀង សីហា ដើម្បីគង់នៅ និងស្វែងយល់រៀនសូត្រព្រះធម៌ក្នុងផ្លូវព្រះពុទ្ធសាសនា នៅវត្តព្រៃថ្មី

កំពត;    កាលពីព្រឹកថ្ងៃអង្គារ ៥ រោច ខែបុ ស្ស ឆ្នាំ ថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦ ៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគ ណៈអភិបាល ស្រុកទឹកឈូ និងក្រុមកា រងារថ្នាក់ខេត្ត បានចូលរួមអមដំណើរឯកឧត្តម សេង ទៀង នាយរងខុទ្ធកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះពិនិត្យមើលទីតាំងទិញដីបន្ថែម សម្រាប់ពង្រីកដីវត្ត និងកសាងកុដិប្រគេនជូនព្រះតេជគុណ លៀង សីហា ដើម្បីគង់នៅ និងស្វែងយល់រៀនសូត្រព្រះធម៌ក្នុងផ្លូវព្រះពុទ្ធសាសនា នៅវត្តព្រៃថ្មី ក្នុងភូមិភ្នំតូច ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត ។
   ជាមួយគ្នានេះដែរ ឯកឧត្តមបាននាំយកបច្ច័យ និងទេយ្យទានមួយចំនួនរួមមាន ៖ អង្ករ ទឹកភេជ្ជៈ ផ្សេងៗ និងបច្ច័យចំនួន ៧០,០០០ដុល្លា ( ប្រាំពីរម៉ឺនដុល្លាគត់ )សម្រាប់ទិញដីពង្រីកដីវត្តព្រៃថ្មី និងបច្ច័យកសាងព្រះវិហារចំនួន ១,០០០ដុល្លា ( មួយពាន់ដុល្លា ) និង ៥,០០០,០០០រៀល ( ប្រាំលានរៀល ) ៕អួង  វឹង)