2023-03-27 09:03
581

 

ខេត្តបាត់ដំបង​៖​ យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចចម្រុះ​ បានចុះអនុវត្តការត្រួត​ពិនិត្យចល័ត បង្ការទប់ស្កា​ត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុស​ច្បាប់ ក្នុងភូមិសាស្ត្រស្រុកកំរៀង​ ជាក់ស្ដែង​ឃាត់ខ្លួនមនុស្ស​ម្នាក់​ រួមនឹង​វត្ថុតាង​គ្រឿងញៀន​មួយចំនួន​។

 

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​បានធ្វេីឡេីង​កាលពីថ្ងៃទី២​៥ ខែមីនា ឆ្នាំ២០២៣ អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តម​សេនីយ៍ទោ​ សាត​ គឹមសាន​ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​លោ​ក​វរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​បានដឹកនាំកម្លាំងក្នុងផែនរួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះអនុវត្តត្រួត​ពិនិត្យចល័ត បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើស​គ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ត្រ ស្រុកកំរៀង ចំនួន ០២​គោលដៅ ដូចខាងក្រោម៖

*គោលដៅទី០១៖ ចំណុចផ្លូវលេខ ៥៩ ក្រុមទី១៦ ភូមិដូង ឃុំបឹងរាំង ស្រុកកំ​រៀង ខេត្តបាត់ដំបង ពិនិត្យលើយាន​យន្តចំនួន ២៦០គ្រឿង មនុស្ស ៤០២នាក់ស្រី ១៦៨នាក់ក្នុងនោះគឺ៖

-រថយន្តធុនធំ ចំនួន ១២០គ្រឿង មនុស្ស ១៩០នាក់ ស្រី៧៥នាក់។

-រថយន្តធុនតូចចំនួន ១៤០គ្រឿង មនុស្ស ២១២នាក់ ស្រី៩៩នាក់ និងម៉ូតូចំនួន ៧២គ្រឿង មនុស្ស ១២៥នាក់ស្រី ៨៩នាក់។

*គោលដៅទី០២៖ ផ្លូវលេខ៥៩ ក្រុម ទី៤ ភូមិត្ដដូង ឃុំបឹងរាំង ស្រុកកំរៀង វេលាម៉ោង១៣និង០០នាទីរសៀល ពិនិត្យលើរថយន្តចំនួន ២៥៧គ្រឿង មនុ ស្ស ៥០៣នាក់ ស្រី២២៤នាក់ និងម៉ូតូ៥៥គ្រឿង មនុស្ស ១១០នាក់ ស្រី៤៩នាក់ ក្នុងនោះគឺ៖

-រថយន្តធុនធំ ចំនួន ៩៧គ្រឿង មនុស្ស ២០៣នាក់ ស្រី៩៩នាក់។

-រថយន្តធុនតូចចំនួន ១៤០គ្រឿង មនុស្ស ៣០០នាក់ ស្រី១២៥នាក់។

ជាលទ្ធផលសរុបទាំង០២គោលដៅ ៖ យានយន្តសរុប ៥១៧គ្រឿង មនុស្ស ៩០៥នាក់ស្រី ៣៩២នាក់ និងម៉ូតូសរុប ១២៧គ្រឿងមនុស្ស ២៣៥នាក់ស្រី  ១៣៨នាក់ មិនប្រក្រតី។

ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបង្រ្កាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ក រ​ណី ឃាត់ខ្លួនមនុស្ស ០១នាក់ ដកហូតវត្ថុតាងបាន (ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICE ចំនួន ០៧ថង់ និងថ្នាំញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ា WY ចំនួន ០១ចំហៀង និងបានធ្វើតេស្តលើអ្នកបើកបរយានយន្ត (អ្នកបើករថយន្តនិងម៉ូតូ) ចំនួន ៦៣នាក់ រកឃើញអ្នកផ្ទុកសារធាតុញៀន ០៤នាក់ (កសាងសំណុំរឿង បញ្ជូនទៅតុលាការ) អនុវត្តទោសតាមច្បាប់។ ក្នុងកិច្ចប្រតិបត្តិការខាងលើសមត្ថកិច្ចពុំបានរកឃើញសារធាតុផ្សំគីមីខុសច្បាប់ឡើយ៕