2024-02-28 12:02
85

កំពង់ធំ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មហាជនក្នុងសង្គមហ្វេសប៊ុក បានបង្ហាញក្ដីបារម្ភ និងខ្លះរិះគន់យ៉ាងខ្លាំងពីការនេសាទនៅបឹងទន្លេសាប តាមរយៈរូបភាព ដែលអ្នកថតរូបអាជីពម្នាក់ បានផ្ដិតរូបភាព អំឡុងពេលធ្វើដំណើរជុំវិញបឹងទន្លេសាប និងបានបង្ហោះទៅលើបណ្តាញសង្គម។

ចំពោះរូបភាព ថតបានឧបករណ៍នេសាទមានសញ្ញាព្រួញហ៊ុំព័ន្ធពេញផ្ទៃបឹងទន្លេសាប ស្ថិតនៅភូមិផាត់ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា «ឧបករណ៍នេសាទដែលមានរាងដូចជាព្រួញនោះ គឺជាឧបករណ៍នេសាទស្របច្បាប់ ឱ្យតែទំហំក្រឡា និងប្រវែង របាំងសាច់អូនស្របតាមច្បាប់ស្តីពី ផលផល»។

សូមជម្រាបថា អ្នកថតរូបអាជីពម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ «Dyna Pisith» បានធ្វើដំណើរជុំវិញបឹងទន្លេសារ និងផ្តិតយករូបភាព និងទេសភាពស្អានជាច្រើន ក្នុងនោះអ្វីដែលធ្វើឱ្យមហាជនចាប់អារម្ភបំផុត គឺរូបភាពឿបករណ៍នេសាទមានរាងជាសញ្ញាញព្រួញ ដាក់ពាសពេញផ្ទៃទឹកក្នុងតំបន់ផាត់សណ្តាយ ដោយម្ចាស់គណនី បានសេសេរថា «នេះជាសំណេរដើមដែលខ្ញុំបានផុសអំពីភូមិផាត់សណ្តាយ ខេត្តកំពង់ធំ ដោយពុំបានកែរប្រែអ្វីទេ។ ខ្ញុំមិនបានដឹងថារូបភាពមួយណាជារូបភាពបទល្មើសនេសាទ ឃើញស្អាតក៍ថត និងមិនមានចេតនាផ្សាយពីបទល្មើសនេសាទទេ»។

ក្រោយរូបភាពទាំងនេះ ត្រូវបានអ្នកលេងបណ្តាញសង្គម និងបណ្តាញសារព័ត៌មាននានាយកទៅចុះផ្សាយជាបន្តបន្ទាប់ អ្នកថតរូបអាជីពដែលមានគណនីហ្វេសប៊ុកឈ្មោះ «Dyna Pisith» ដែលផ្តិតបានសកម្មភាពបទល្មើសនេសាទលកខ្ខណៈទ្រង់ទ្រាយធំមិនធ្លាប់ឃើញ បានសរសរបញ្ជក់ថា «ដោយសារតែរូបសញ្ញាព្រួញ ឥឡូវប្រលឹងហោះទៅស៊ីព្រលឹតហើអត់មានកម្លាំងជិះម៉ូតូទៅផ្ទះទេ»។

ក្រោយពីផ្ទុះការរិញគន់ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានថា៖ កន្លងមក មានបណ្តាញសង្គម Facebook បានផ្សាយអំពីការដាក់របាំងសាច់អូន និងលបនៅក្នុងបឹងទន្លេសាប ករណីនេះរដ្ឋបាល ផលផលសូមធ្វើការបំភ្លឺថា៖ ទីតាំងដែលត្រូវបានថតយកមកផ្សព្វផ្សាយ គឺជាផ្នែកមួយតូចនៃបឹងទន្លេសាបតែប៉ុណ្ណោះ ដែលមានឈ្មោះថា «កន្តុកបាយក្អែក» នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មិនមែនស្ថិតនៅលើផ្ទៃបឹងទន្លេសាប ឬច្រកផ្លូវ ដែលត្រីឆ្លងកាត់នោះឡើយ។

រដ្ឋបាលជនផលបានបញ្ជាក់ទៀតថា «ទីតាំងនោះជាឆក និងមានប្រជាពលរដ្ឋ ជាច្រើនពាន់គ្រួសាររស់នៅកកកុញក្បែរទីតាំងនោះ។ នៅពេលទឹកធំក្នុងរដូវវស្សា ការនេសាទដោយប្រើឧបករណ៍របាំងលបនៅទីនោះមានភាពធំទូលាយ និងស្ថិតនៅដាច់ៗពីគ្នា តែជាប្រពៃណី នៅពេលទឹកស្រក កន្លែងនោះរួមតូចនាំឱ្យការដាក់របាំងលបចាប់ត្រីនៅកៀកៗគ្នា ដើម្បីផ្តល់លទ្ធភាពឱ្យពួកគាត់អាចរកត្រី បានគ្រប់គ្នា ដែលជាប្រភពអាហារនិងសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ទោះជាយ៉ាងណាទំហំក្រឡា និងប្រវែងរបាំងសាច់ អូនតែងតែត្រូវបានត្រួតពិនិត្យជារឿយៗ»។

តាមការបញ្ជាក់របស់រដ្ឋបាលជលផលថា «ឧបករណ៍នេសាទដែលមានរាងដូចជាព្រួញនោះ គឺជាឧបករណ៍នេសាទស្របច្បាប់ ឱ្យតែទំហំក្រឡា និងប្រវែង របាំងសាច់អូនស្របតាមច្បាប់ស្តីពីផលផល។ រដ្ឋបាលផលផល និងសមត្ថកិច្ចពាក់ព័ន្ធតែងតែធ្វើការត្រួតពិនិត្យទំហំក្រឡានៃ របាំងសាច់អូន និងកាត់តប្រឹមប្រវែងដែលវែងខុសច្បាប់ជាប្រចាំផងដែរ។ ទោះបីជាពេលខ្លះការថតអាចឃើញបង្គោលដែលនៅសល់ ប៉ុន្តែរបាំងសាច់អួនផ្នែកខាងក្រោមត្រូវបានកាត់ផ្តាច់យកចេញរួចហើយ»។

ជុំវិញបញ្ហានេះ រដ្ឋបាលជលបានបន្ថែមទៀតថា «មន្ត្រីជលផលធ្វើការយ៉ាងជិតស្និទ្ធជាមួយបងប្អូនសហគមន៍នេសាទ ដោយធ្វើការថ្លឹងថ្លែងពីទិដ្ឋភាពច្បាប់ និងរក្សាភាពបត់បែន ដើម្បីប្រយោជន៍សហគមន៍ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារ នៅតំបន់នោះអាចមានលទ្ធភាព អាស្រ័យផលនិងទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន។ ប៉ុន្តែដាច់ខាតមិនអនុញ្ញាតឱ្យមានការធ្វើលើសពីប្រវែង និងទំហំក្រឡាដែល ច្បាប់បានកំណត់ ជាពិសេសចំពោះការធ្វើអាជីវកម្មនេសាទទ្រង់ទ្រាយធំដោយខុសច្បាប់»។ 
ជាលទ្ធផលគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប បានបង្ក្រាបការប្រើឧបករណ៍របាំងសាច់អូន និងស្បៃមុងប្រវែង១ ៦៥០ ៦១៧ ម៉ែត្រ លប និងលូ ១៥ ២២៩ គ្រឿង ឧបករណ៍ឆក់ក្តៅ ឆក់ត្រជាក់ ១ ៤៧៣ គ្រឿង អូនអូសទឹកសាប ៥៣វង់ អូនហ៊ុម ៣៣វង់ ម៉ាញ់ ១៤វង់ ឈ្លក់រួមផ្សំភ្លើង ១២៧ គ្រឿង និងឈិបយន្ត ០២៣គ្រឿង។ 

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានបញ្ជាក់ថា ការបំភ្លឺនេះមានគោរពលដៅជម្រាបឱ្យសាធារណៈជនបានដឹងពីជីវភាពជាក់ស្តែងនៅក្នុងតំបន់កន្ទុកបាយក្អែក ជៀសវាងការយល់ច្រលំជាមួយនឹងស្ថានភាពរស់នៅក្នុងតំបន់បឹងទន្លេសាបទាំងមូល និងសកម្មភាពដែលរដ្ឋបាលផលផលបាន
និងកំពុងអនុវត្តច្បាប់ស្តីពី ផលផល៕