2023-12-26 06:12
106

នាព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយឯកឧត្តម ផេង សិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត ដំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក.ខេត្ត ។
    ចូលរួមជាសមាជិកនៃអង្គពិធីរួមមាន ឯកឧត្តម ប្រតិភូអមដំណើរ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត និងជាប្រធាន ស.អ.ក ខេត្ត លោកប្រធានមន្ទីរ-អង្គភាព និងជាអនុប្រធាន ស.អ.ក ខេត្ត សមាជិកអចិន្ត្រៃយ៍ ស.អ.ក ខេត្ក លោកប្រធាន-អនុប្រធាន និងសមាជិកលេខាធិការដ្ឋាន ស.អ.ក ខេត្ត ។
   បន្ទាប់ពីកិច្ចប្រជុំរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ក៏បានអញ្ជើញត្រួតពិនិត្យការសាងសង់អាគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ដែលបានសាងសង់រួចប្រមាណ៧០ភាគរយ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នាពេលដ៏ខ្លីខាងមុខនេះផងដែរ៕