2023-12-20 04:12
92

ភ្នំពេញ ៖     យោងតាមរបាយការណ៍របស់មន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឱ្យដឹងនាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះថា មានជនសង្ស័យចំនួន០៣នាក់ត្រូវបានកម្លាំងនគរបាលធ្វើការបង្ក្រាបជាក់ស្តែងករណីប៉ុនប៉ងលួច (ដែក) កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទីយប់ ត្រង់ចំណុចការដ្ឋានចាក់លូ តាមផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឡុង រតនា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យចំនួន០៣នាក់ដែលឃាត់ខ្លួនបានរួមមាន ៖ ទី១-ឈ្មោះ ភួង ចាន់ណារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ ហិន ធា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី៣-ឈ្មោះហិន យ៉េន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យទាំង០៣នាក់មានសារធាតុញៀន) ។

វត្ថុតាងចាប់យក៖ ១-ម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានផ្លាកលេខ(ម៉ូតូចាស់) ចំនួន០១គ្រឿង ,២-ពូថៅដងជ័រ ប្រវែង៤៥សង់ទីម៉ែត្រចំនួន០១ ។
សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី ជនសង្ស័យចំនួន០៣នាក់ខាងលើបាននាំគ្នាជិះម៉ូតូ០១គ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានផ្លាកលេខ(ម៉ូតូចាស់) ធ្វើសកម្មភាពចូលលួចដែកនៅក្នុងការដ្ឋានចាក់លូរបស់ជនរងគ្រោះឈ្មោះ ឡុង រតនា ភេទស្រី អាយុ៣៧ឆ្នាំ នៅត្រង់ចំណុចការដ្ឋានចាក់លូ ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ ស្រាប់តែឈ្មោះ ឈួន រតន: ភេទប្រុស អាយុ៣០ឆ្នាំ(ត្រូវជាប្អូនរបស់ជនរងគ្រោះ)បានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួចកាត់ដែកទ្វារឃ្លាំងក៏ទូរស័ព្ទប្រាប់ជនរងគ្រោះហើយក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ខាងលើរួមនិងវត្ថុតាង១/ម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានផ្លាកលេខ(ម៉ូតូចាស់) ចំនួន០១គ្រឿង ,២/ពូថៅដងជ័រ ប្រវែង៤៥សង់ទីម៉ែត្រ ចំនួន០១  រួចជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែងឲ្យជួយអន្តរាគមន៍ ។ ភ្លាមៗសមត្ថកិច្ចក៏បានចុះទៅដល់កើតហេតុ រួចក៏បានឃាត់ខ្លួនជនសង្ស័យខាងលើរួមនឹងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែងតាមនីតិវិធីច្បាប់តែម្តង។ 

     ក្រោយពីធ្វើការសាកសួរទៅលើជនសង្ស័យខាងលើពួកគេបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពិតជាបានធ្វើសកម្មភាពចូលក្នុងការដ្ឋានចាក់លូប៉ុនប៉ងលួចដែករបស់ជនរងគ្រោះប្រាកដមែន ។ បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ កសាងសំណុំរឿងដើម្បីត្រៀមបញ្ចូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់ ៕