2024-02-11 06:02
163

បាត់ដំបង៖ បុរស​ជា​ឪពុកចុងចិត្តព្រាន បានធ្វើសកម្មភាពគំរាមសម្លាប់ ដើម្បីចាប់រំលោភលើកូនស្រីចុង អាយុ ១៤ឆ្នាំ បានសម្រេចជាច្រើនលើកចុងក្រោយនាងទ្រាំលេងបានទម្លាយរឿងរ៉ាវប្រាប់ម្តាយបង្កើតប្តឹងប៉ូលិសឲ្យចាប់ខ្លួនតែម្តង។ 

ក្រោយទទួលបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះដោយឪពុកចុងអប្រិយចាប់រំលោភចុងក្រោយ នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង​ ១៦​និង​១០​នាទី នៅ​ចំណុច​ ភូមិ​តា​ង៉ែ​ន ​ក្នុងខេត្តបាត់ដំបង ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​ឈ្មោះ ស៊ុន យ៉ុ​ម ភេទ​ប្រុស អាយុ​ ៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​ញា ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ខេត្តបាតដំបង បច្ចុប្បន្នស្នាក់​នៅ​ទំនប់​អាង​កំពីង​ពូយ។ 

ជនសង្ស័យ​ជាឪពុកចុងបាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ទៅ​លើ​ជន​រង​គ្រោះ​ដែល​ជា​កូនស្រី​ចុង មាន​អាយុ​ ១៤​ឆ្នាំ​ នៅ​ពេល​ទៅ​រក​ត្រី និង​ពេល​នៅផ្ទះ​ស្ងាត់​តែ​ពីរ​នាក់ រហូត​បាន​សម្រេច​ជា​ច្រើន​លើកចាប់ដើមឆ្នាំ​២០២៣ រហូត​ដល់​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រហែល ០១ឆ្នាំ ដោយ​បាន​គំរាម​សម្លាប់ចោលបើហ៊ានតែនិយាយ​ប្រាប់​អ្នកដទៃដឹង។ 

លុះនៅវេលា​ម៉ោ​ប្រហែល​ ០១​យប់​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៤ ឪពុកចុង​ឈ្មោះ ស៊ុន យ៉ុ​ម កើតមានតណ្ហាពុះកញ្ជ្រោលបាន​ឡើង​តាម​បង្អួច​ចូល​ក្នុង​បន្ទុប់​កូនស្រី​ចុង​បម្រុង​រំលោភត្រូវ​កូនស្រី​ប្រកែក​ហើយ​និយាយ​រឿង​រ៉ាវទាំងប៉ុន្មានដែលឪពុកចុងចិត្តព្រានប្រាប់​ទៅ​ដល់​ម្តាយទើបប្តឹងនគរបាលប៉ុស្តិ៍។ 

ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះលោក​វរសេនីយ៍ទោ សំ វី​រៈ អធិការ​នគរបាល​ស្រុក​បាណ​ន់ បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ស៊ុន យ៉ុ​ម នាំខ្លួនមក​កាន់​អធិការដ្ឋាន​នគរបាល​ដើម្បី​ធ្វើការ​សាកសួរតាមនិតិវិធី។ 

ក្រោយ​ពី​បាន​សាកសួរ​ជនសង្ស័យ បាន​ឆ្លើយ​សារភាព​ថា «​ខ្លួន​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ទៅ​លើ​ជន​រង​គ្រោះ​បាន​សម្រេច​ជា​ច្រើន​លើក​ពិតប្រាកដ​មែន»។ 

បច្ចុប្បន្នជនសង្ស័យត្រូវបសនកម្លាំង​នគរបាល​ស្រុក​បាណ​ន់​ កំពុង​កសាង​សំណុំរឿង ប​ញ្ចូ​ន​មក​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕