2024-03-14 01:03
49

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាជិះម៉ូតូក្នុងល្បឿនលឿនឡើងទួលកាត់ទទឹងផ្លូវបណ្តាលឱ្យដួលរងរបួសសន្លប់ស្តូកស្តឹងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដា ឌឌ្រីម សេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JR 7781ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុក៏បានឡើងទួល កាត់ទទឹងផ្លូវដួលអូសជាច្រើនម៉ែត្ររងរបួសសន្លប់ស្ដូកស្ដឹង ភ្លាមនោះពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបាននាំគ្នាជួយសង្គ្រោះបឋម រហូតដល់ដឹងខ្លួន បន្ទាប់មកជនរងគ្រោះក៏បានឡើងជិះម៉ូតូបន្តទៅមុខទៀត៕