2023-10-23 02:10
344

កណ្ដាល:   នាព្រឹកថ្ងៃអាទិត្យទី២២ ខែតុលា ឆ្នាំ២០២៣  ឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់កំពង់សំណាញ់ លោកស្រី ជី ថាវី ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ លោកស្រី តុប ស៊ីថា ប្រធានរតនាគារខេត្ត និងជាសមាជិកក្រុមការងារចុះជួយសង្កាត់កំពង់សំណាញ់ រួមដំណើរដោយលោក យាវ ឡេង ចៅសង្កាត់កំពង់សំណាញ់ ក្រុមប្រឹក្សាសង្កាត់ ក្រុមការងារមន្ទីអភិវឌ្ឍន៍ខេត្ត មេភូមិ អនុភូមិ យុវជន បានចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុកដល់គ្រួសារដែលរងគ្រោះដោយទឹកជំនន់ចំនួន ៥៧គ្រួសារ និងបានឧបត្ថម្ភសម្ភារៈមួយចំនួន ដល់គ្រួសាររងគ្រោះមួយគ្រួសារទទួលបាន:
- អង្ករ ១០គីឡូក្រោម
- កាដុងដាក់ទឹក ៣០លីត្រ  ១
- ឆៃប៉ូវផ្អែម ១គីឡូ
- ត្រីខចំនួន ៤កំប៉ុង
- សាប៊ូ ២ដុំ
កម្លាំងចូលរួម ៥០នាក់។

ក្នុងពិធីនោះដែរឯកឧត្តមង៉ោ សុវណ្ណ និងលោកស្រីជី ថាវី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាបន្តប្រុងប្រយ័ត្នទាំងអស់គ្នាពិសេសក្មេងតូចៗ មិនត្រូវឱ្យពួកគាត់នៅក្បែរទឹកឡើយជាមួយគ្នានេះផងដែរសូមថែរក្សាសុខភាពដែរ។