2023-10-23 10:10
364

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលស្រុកម៉ាឡៃឃាត់ខ្លួនជនសង្ស័យជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ជាបន្តបន្ទាប់ចំនួន០៤នាក់ នៅវេលាម៉ោង០៥និង៤០នាទីល្ងាចថ្ងៃទី២២ ខែតុលាឆ្នាំ២០២៣ ក្នុងភូមិសាស្រ្តភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ  ។

លោក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖ ដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពិសេសបទល្មើសគ្រឿងញៀន ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់អធិការនគរបាលក្រុង ស្រុក ត្រូវស៊ើបអង្កេតស្រាវជ្រាវរាល់បទល្មើសគ្រឿងញៀនចាប់ពីទ្រង់ទ្រាយតូចដល់ទ្រង់ទ្រាយធំ តាមវិធានការជំនាញ ។|

ជាក់ស្តែងនៅវេលាម៉ោង០៥និង៤០នាទីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលពង្រ ចុះល្បាតក្នុងភូមិសាស្រ្តភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ  បានប្រទះឃើញមុខសញ្ញាសង្ស័យប្រើប្រាស់ម្នាក់ឈ្មោះ ឡេង សុខហេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ យើងបានធ្វើឃាត់សួរនាំនិងឆែកឆេររកឃើញម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០២កូនថង់តូច។

លោកអធិការបានបន្តថា៖ក្រោយពីឃាត់ខ្លួននិងសាកសួរចម្លើយ ឈ្មោះ ឡេង សុខហេង បានសារភាពថាថ្នាំដែលខ្លួនបានទិញពីឈ្មោះ សៃ ភាព ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ គឺសម្រាប់ជក់ធ្វើការក្នុងតម្លៃ២ម៉ឺនរៀល ។បន្ទាប់មក នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង០៦ និង២០នាទីល្ងាច កម្លាំងបានទៅឃាត់ខ្លួនមុខសញ្ញាជួញដូរឈ្មោះ សៃ ភាព ដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន០៥កូនថង់តូច និងឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន ចំនួន០២នាក់ទៀត ១/-ឈ្មោះ អោក ហេង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ២/-ឈ្មោះ សាន ស៊ីវន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ក្នុងកិច្ចប្រតិបត្តិការនេះឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់និងដកហូតវត្ថុតាងសង្ស័យសារធាតុញៀនម្សៅក្រាមពណ៌សថ្លាសរុបចំនួន០៧កូនថង់តូច។

បច្ចប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងនគរបាលជំនាញអធិការនគរបាលស្រុកម៉ាឡៃកំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាត់ការបន្ត ៕