2024-01-04 04:01
113

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នេះ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលប្រជុំធំសាលាខេត្ត។

កិច្ចប្រជុំបានធ្វើការពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗរួមមាន៖ 
១).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ 
២).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៣ និងទិសដៅការងារសម្រាប់ អនុវត្តនៃខែបន្ទាប់របស់រដ្ឋបាលខេត្ត។ 
៣).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត។ 
៤).ការឆ្លងសេចក្តីព្រាងផែនការលទ្ធកម្មឆ្នាំ២០២៤ ។
    - សេចក្តីថ្លែងហេតុរបស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ស្តីពីការរៀបចំសេចក្តីព្រាងផែនការលទ្ធកម្មឆ្នាំ២០២៤
    - ពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការលទ្ធកម្មឆ្នាំ២០២៤
៥).បញ្ហាផ្សេងៗ។ 
    - ការជូនដំណឹងស្តីពីការបូកសរុបសមិទ្ធផលសម្រេចបានក្នុងអាណតិ្តទី៣ របស់ក្រុមប្រឹក្សាខេត្ត
៦).មតិបូកសរុប និងបិទកិច្ចប្រជុំ៕