2023-05-17 11:05
418


លោកស្រី ណាវី ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិ3 សង្កាត់លេខ 1 ក្រុងព្រះសីហនុ បានប្រាប់មកអង្គភាពសារព័ត៌មានយើងឲ្យដឹងថា កាលពីថ្ងៃទី4 ខែមករាឆ្នាំ 2023 កន្លងទៅនេះ មានអតិថិជនមួយក្រុមបានមកដូរង្វាន់ស្រាបៀរGanzberg នៅតូបចាប់ហួយរបស់គាត់យកទៅទទួលទាន ហើយក៏ត្រូវរង្វាន់យក្ស ឡាន Ford ranger ស៊េរីឆ្នាំ2023 លេខរៀងទី121 ក្រោយពីត្រូវរង្វាន់ អតិថិជនរូបនោះបានឲ្យគាត់ជូនទៅកន្លែងដេប៉ូស្រាបៀរ Ganzberg ដើម្បីបើករង្វាន់ ដែលមានទីតាំងនៅត្រង់ចំណុចកែងអូរ 1 ក្នុងសង្កាត់លេខ 4 ក្រុងព្រះសីហនុ ។


ក្រោយពីរចុះទៅដល់ទីតាំង ភាគីត្រូវរង្វាន់និងបុគ្គលិកសាខាស្រាបៀរGanzberg បានជជែកចរចាគ្នាសុំទិញរង្វាន់ដែលត្រូវនោះយក ដោយសុំចរចាជាប្រាក់ចំនួនជាង 2 ម៉ឺនដុល្លារ។ ថ្ងៃប្រគល់លុយនៅថ្ងៃទី 6 ខែមករាឆ្នាំ 2023។
លោកស្រីណាវីបញ្ជាក់ថា ក្រុមហ៊ុនGanzberg បានប្រកាសជារឿយៗថា តូបចាប់ហួយណា អាជីវករណាដែលលក់ស្រាបៀរឲ្យទៅអតិថិជនណាដែលត្រូវរង្វាន់ឡានបែបនេះ។ នោះក្រុមហ៊ុននិងមានរង្វាន់ជាការលើកទឹកចិត្តដល់អ្នកលក់ ជាស្រាបៀរ 50 កេះ ក៏ប៉ុន្តែចាប់តាំងពីថ្ងៃដែលអតិថិជនត្រូវរង្វាន់រហូតមកដល់ពេលនេះគឺលោកស្រីមិនឃើញមានបុគ្គលិកស្រាបៀរ Ganzberg ចុះមកប្រគល់រង្វាន់ជូនលោកស្រីទេ ។ 
លោកស្រីបញ្ជាក់បន្ថែមទៀតថា កន្លងមកលោកស្រីបានធ្លាប់ទាក់ទងមកបុគ្គលិកផ្នែកបើករង្វាន់ ស្រាបៀរGanzberg ជាច្រើនដងហើយដែរ ក៏ប៉ុន្តែមិនមានដំណោះស្រាយទាល់តែសោះ។
ដូចនេះលោកស្រីសូមសំណូមពរដល់អង្គភាពសារព័ត៌មានឲ្យជួយផ្សព្វផ្សាយដើម្បីឲ្យដឹងដល់។ថ្នាក់លើ អ្នកគ្រប់គ្រងស្រាបៀរGanzberg ឲ្យជួយរកយុត្តិធម៌ជូនលោកស្រីផង។
ជុំវិញបញ្ហាខាងលើនេះ អង្គភាពសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅបុគ្គលិក។ផ្នែកចែករង្វាន់របស់ស្រាបៀរGanzberg ដើម្បីសុំការបំភ្លឺតាមរយៈលេខទូរសព្ទ 069861136 និងតាមតេឡេក្រាម ដែលមានឈ្មោះ Mr. LY  ដោយលោកបានឱ្យដឹងថា ចំពោះរង្វាន់លេខរៀងទី121 នេះគឺត្រូវបានគេបើករង្វាន់យករួចហើយ។ លោកបញ្ជាក់ថារង្វាន់នោះ បានបើកនៅក្នុងខេត្តកំពតឯណោះ ហើយចំពោះរង្វាន់លើកទឹកចិត្តចំពោះអាជីវករជាអ្នកលក់នោះក៏ត្រូវគេបើករួចហើយដែរ។ ដូច្នេះលោកមិនអាចធ្វើអ្វីបានក្រៅពី។ចុះទៅធ្វើការ។សម្របសម្រួលជាមួយភាគីនោះ។ ថាតើគេអាចឲ្យវិញខ្លះបានដែរឬទេ ហើយបើគេមិនឱ្យលោកក៏មិនដឹងធ្វើយ៉ាងម៉េចដែរព្រោះរង្វាន់បានបើករួចហើយ។
ចំពោះការលើកឡើង។របស់បុគ្គលិកស្រាបៀរGanzberg មកខាងអង្គភាពសារព័ត៌មានយើង ហាក់មិនមានភាពទទួលខុសត្រូវចំពោះ ម្ចាស់រង្វាន់ពិតដែលជាអាជីវករលក់ដូរតូចតាច ហើយមានការធ្វេសប្រហែសបណ្ដោយឱ្យជនខ្លែងបន្លំ យករង្វាន់លើកទឹកចិត្តដោយងាយស្រួល។
សូមបញ្ជាក់ថាសារសម្លេងរបស់Mr Ly ដែលជា បុគ្គលិកចែករង្វាន់របស់ស្រាបៀរ Ganzberg ជាច្រើនឃ្លីបតាមប្រព័ន្ធ telegram អ្នកសារព័ត៌មានយើងបានផ្ដល់រូបភាពក៏ដូចជាសារសម្លេង និងបទសម្ភាសន៍ទាំងឡាយរបស់អ្នកស្រីណាវី ដែលបានផ្ដល់បទសម្ភាសន៍ជាមួយ អង្គភាពសាព័ត៌មានយើងចាប់តាំងពីក្រុមហ៊ុនមិនទាន់បានផ្ដល់រង្វាន់រថយន្តលេខរៀង 121 ឲ្យទៅ បុគលដែលទិញបន្តមកម៉្លេះ។ក៏ប៉ុន្តែលោកLyហាក់បីដូចជាមិនយកចិត្តទុកដាក់នៅអ្វីដែលអ្នកសារព័ត៌មានយើងបានផ្ដល់ឱ្យទៅលោក។ ទង្វើទាំងនេះធ្វើឲ្យមហាជនក៏ដូចជាលោកស្រីណាវីបានរិះគន់ចំៗចំពោះលោកLyដែលមានការធ្វេសប្រហែសហើយបានធ្វើការបើករង្វាន់ឲ្យអ្នកដ៏ទៃទៅវិញ។
ហើយលោកស្រីបាននិយាយថាអ្វីទាំងអស់គឺសុទ្ធតែជាការឃុបឃិតគ្នារវាងបុគ្គលិកនិងអ្នកចែករង្វាន់តែប៉ុណ្ណោះទើបបានជារង្វាន់នេះធ្លាក់ដល់ដៃអ្នកដទៃ៕សូមរង់ចាំវគ្គបន្ត