2023-08-03 03:08
242

ខេត្តកោះកុង៖        លោកវរសេនីយ៍ឯក លឹម សែងច័ន្ទ អធិការ​ស្រុកកែវសីមា​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី០៣​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ មុខសញ្ញា​គ្រឿង​ញៀន​ប្រុសស្រី​២នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ស្រុក​ចុះស្រាវជ្រាវបង្ក្រាប​និងឃាត់ខ្លួន​រួមជាមួយវត្ថុតាង​ជាក់ស្ដែង​។

    លោកអធិការ​ស្រុក​បន្តថា​ ករណីបង្រ្កាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ខាងលើនេះ​ បានធ្វេីឡេីង​កាលពីរសៀលថ្ងៃទី២​ ខែសីហាម្សិលមិញនេះ​ នៅចំណុចព្រែក២ ភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

    លោកអធិការ​ស្រុកមណ្ឌលសីមា បានឱ្យដឹងទៀតថា៖ ជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ហ៊ុន សុភា ហៅ ហ៊ិន ម៉ាប់ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ។ ២-ឈ្មោះ ធី ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិវៀតណាម។

    ចំណែក​វត្ថុតាងដកហូតរួមមាន៖​ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០៤កញ្ចប់ធំ, ទូរស័ព្ទ០១គ្រឿង​, ទឹកប្រាក់ ៨ម៉ឺនរៀល និងសម្ភារសម្រាប់វេចខ្ចប់មួយចំនួន។

   បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្ត៕