2023-12-19 03:12
88

ភ្នំពេញ៖     បុរសម្នាក់ដោយសារតែសតិមិនល្អបានប្រើហិង្សាដោយបោកចាននិងកែវក្នុងផ្ទះបណ្តាលឱ្យរងរបួសខ្លួនឯងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។ 

ជនរងគ្រោះឈ្មោះ ហេង ចិត្រា ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។ 
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥និង០៥នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ តាមផ្លូវជាតិលេខ៣ បុរីពិភពថ្មី១ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានឱ្យដឹងថា ជនរងគ្រោះមានសតិមិនល្អជាយូរមកហើយ លុះមកដល់វេលាកើតហេតុជំងឺរើឡើងក៏បានទាញចាននិងកែវបោកនៅក្នុងផ្ទះបណ្តាលឱ្យបែកមុតប្រអប់ដៃរងរបួស។ 
ក្រោយកើតហេតុជនរងគ្រោះត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕