2023-10-01 05:10
318

(កំពត)នាថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋជាអ្នកប្រកបរបធ្វើបង្គីលក់ ឈ្នះអ្នកស្រី ជុំសារ៉ុម  រស់នៅក្នុងឃុំថ្មី ស្រុកទឹកឈូខេត្តកំពតបានលើកឡើងថាសព្វថ្ងៃពួកគាត់ធ្វើបង្គីលក់ដើម្បីស្រួលជីវភាពគ្រួសារ។

 អាជ្ញាធរឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត បានលើកឡើងថា ប្រជាពលរដ្ឋដែលប្រកបរបរធ្វើ បង្គី​ លក់នេះមានការលំបាកដោយគ្មានការគាំទ្រផ្នែកផ្សារ ហើយរកប្រាក់ចំណូលបានតិច ដោយសារតែឫស្សីកាន់តែមានតម្លៃថ្លៃខណៈដែលតម្លៃបង្គីឡើងថ្លៃបានតិចតួចបំផុត។

 ដោយសារពួកគាត់មានការព្រួយបារម្ភថា បើសិនមិនមានការខាងផ្នែកទីផ្សារជួយគាំទ្រឲ្យប្រសើរឡើងនោះទេ បង្គី អាចនឹងបាត់បង់ដោយសារប្រជាពលរដ្ឋប្រឈម់និងឈប់ធ្វើបង្គីលក់បន្តទៀតហើយ។

 ប្រជាពលរដ្ឋជាអ្នកប្រកបរបរធ្វើបង្គីលក់គឺ​ឈ្មោះ អ្នកស្រី ជុំ សារ៉ុម បានបន្តឱ្យដឹងថា គាត់ចេះធ្វើបង្គីនេះតាំងពីនៅវ័យកុមារភាព ចេះតពីឪពុកម្តាយរហូតមកដល់សព្វថ្ងៃនេះ។

 ប្រជាពលរដ្ឋដែលធ្វើបង្គីបាន ដើម្បីគេត្រូវប្រើប្រាស់ដោយដើមឫស្សីពកដែលដុះនៅតាមតំបន់ព្រៃភ្នំ ហើយត្រូវការឈើសម្រាប់ប្រើប្រាស់ក្នុងបង្គី ព្រមទាំងវល្លិ៍សម្រាប់ធ្វើដៃបង្គីក្នុងមួយថ្ងៃអ្នកស្រីអាចធ្វើបង្គីបានចាប់ពីចន្លោះ ៣ គូរទៅ៥គូក្នុងមួយថ្ងៃ។

 រីឯចំណែកអ្នកស្រី ងឹន ភាព ដែលរស់នៅក្នុងភូមិឃុំជាមួយគ្នា បានលើកឡើងឱ្យដឹងដែរថា កាលពីជំនាន់គាត់នៅក្មេងៗ ប្រកបរបរធ្វើបង្គីអាចរកប្រាក់ចំណេញបានគួរសម ដោយសារដើមឬស្សីដែលគ្រឿងសម្រាប់ធ្វើបង្គីអាចទៅរកបានដោយខ្លួនឯងនាពេលបច្ចុប្បន្ន​នេះ អ្នកធ្វើបង្គីត្រូវការទិញដើមឫស្សីមកពីគេ ហើយតម្លៃឫស្សីដែលលក់ក៏បានឡើងថ្លៃរហូត ចាប់ពី១ដើម៥០០រៀល មក៧០០រៀល បានឡើងថ្លៃទៅដល់ ៨០០រៀលក្នុងមួយដើម។

 សព្វថ្ងៃអ្នកស្រីធ្វើបង្គីស្រួលទៅលក់ ប៉ុន្តែតម្លៃបង្គីមិនសូវបានថ្លៃនោះទេ ហើយចំពោះតម្លៃបង្គីដែលអាចដាក់អំបិលធំមួយគូ លក់បាន ១៥,០០០រៀលតែប៉ុណ្ណោះ។លោក សួន ស៊ូន មេភូមិវត្តពោធិ៍ ឃុំថ្មី ស្រុកទឹកឈូ  បានបញ្ជាក់ឱ្យដឹងថា កាលពីមុនប្រជាពលរដ្ឋរស់នៅភូមិលោក មានអ្នកធ្វើបង្គីប្រមាណជាង ១០០គ្រួសារ ប៉ុន្តែដោយសារបង្គីពិបាកធ្វើផង តម្រូវក៍បានធ្លាក់ចុះផង ដូច្នេះហើយឫស្សីក៏ចេះតែឡើងថ្លៃនោះ​ បានធ្វើឱ្យប្រាក់ចំណេញពីការធ្វើបង្គីបានតិចទួច។ទន្ទឹមជាមួយនឹងបច្ចុប្បន្ននេះគឺសំបូរការងារផងនោះ ប្រជាពលរដ្ឋបានបោះបង់ក្នុងការប្រកបរបរធ្វើបង្គី អស់មួយចំនួនធំពេកហើយ។

 លោក សួន ស៊ូន មេភូមិវត្តពោធ៏ឃុំថ្មី ស្រុកទឹកឈូ បានស្នើសុំឱ្យថ្នាក់ដឹកនាំនិង មន្ត្រីជំនាញពាក់ព័ន្ធ ជួយគាំទ្រផ្នែកទីផ្សារ ដល់ប្រជាពលរដ្ឋនិងជួយរកទីផ្សារសម្រាប់លក់បង្គីឱ្យបានល្អ ដើម្បីឱ្យពលរដ្ឋក្នុងភូមិមានចិត្តចង់ធ្វើបង្គីទៅថ្ងៃមុខបន្តទៀត។

 បើយោងតាមការលើកឡើងនិងបញ្ជាក់ពីប្រជាពលរដ្ឋរស់នៅភូមិវត្តពោធិ៍ថា នៅពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋក្នុងភូមិដែលប្រកបរបធ្វើបង្គីមានចំនួន ២ ប្រភេទ គឺបង្គីខ្នាតធំសម្រាប់ដាក់អំបិល និងបង្គីខ្នាតតូចធម្មតាសម្រាប់ដាក់អាចម៍ដី។

 ប្រជាពលរដ្ឋលើកឡើងពួកគាត់ថាបើមានតម្រូវការក៏អាចធ្វើជាបង្គីតាំងសម្រាប់ដាក់ផ្លែឈឺផ្សេងៗបានទៀតផង។ (សឹង រ៉ាត់)