2023-10-17 10:10
434

ខេត្តប៉ៃលិន ៖ លោកជំទាវ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិនបានផ្តួចផ្តើមបង្កើតឡើងនៅ (ផ្ទះបរិច្ចាគ) ក្នុងគោលបំណងទទួល និងផ្តល់សម្ភារៈ គ្រឿងឧបភោគ បរិភោគ ដល់ទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត មានទីតាំងនៅមុខសាលាខេត្ត ។

តាមការបង្ហោះជាសាធារណៈតាមបណ្តាញសង្គមហ្វេសបុករបស់លោកជំទាវ បាន ស្រីមុំ កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ សប្បុរសជន អាចយកជាសម្ភារៈប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគ យកមកដាក់ចូលរួម ក្នុងផ្ទះបរិច្ចាគនេះបាន ។

លោកជំទាវ បានមានប្រសាសន៍ថា បងប្អូនដែលមានជីវភាពខ្វះខាត អាចមកយកសម្ភារៈប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគ ក្នុងផ្ទះបរិច្ចាគនេះបាន ដោយក្នុង១គ្រួសារ ទទួលបាន១កញ្ចប់។


ដោយ,ស សារឿន