2023-04-24 06:04
775


កណ្តាល៖ ផ្ទះប្រជាពលរដ្ឋ ចំនួន៣៦ខ្នង ត្រូវបានបាក់ស្រុតដីច្រាំងចូលទន្លេបាសាក់ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នេះ ទល់មុខផ្សារស្អាង ក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។


ករណីបាក់ផ្ទះប្រជាពលរដ្ឋចូលទន្លេ បានបង្កឲ្យមានការភ្ញាក់ផ្អើលដោយខូចខាតផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង និងនៅមានបាក់ស្រុតជាបន្តបន្ទាប់ទៀត ប្រជាពលរដ្ឋ បាននាំគ្នាជញ្ជូនទ្រព្យសម្បត្តិ និងសម្ភារៈចេញទៅរកទីកន្លែងមានសុវត្ថិភាព ដើម្បីការពារគ្រោះថ្នាក់ដលអាយុជីវិត។
បន្តាប់ពីបានព័ត៌បាក់ស្តុតដីច្រាំងទន្លេបាសាក់ ប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដាក់បទបញ្ជាភ្លាមៗដល់លោកស្នងការរងពីរនាក់ដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ករណីបាក់ច្រាំងទន្លេបាសាក់ ត្រង់ចំណុចមុខផ្សារស្អាងព្រែកតូច ក្នុងស្រុកស្អាងផងដែរ។
តាមរបាយការណ៍បឋម នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នេះ បានឲ្យដឹងថា ករណីខាងលើ បណ្ដាលឲ្យផ្ទះពលរដ្ឋ ចំនួន៣៧ខ្នង បានរងការខូចខាត ដោយផ្ទះខ្លះបាក់ចូលទន្លេតែម្តង៕