2023-03-22 03:03
415

ខេត្តស្វាយរៀង៖    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២៥នាទីយប់ ​ថ្ងៃទី​១៤ខែ​មីនា​ឆ្នាំ​២០២៣​ ស្ថិតនៅ​ក្នុងភូមិ​ស្វាយ​ចេក ឃុំ​សំឡី​ ស្រុក​កំពង់រោទ៍ ខេត្ត​ស្វាយរៀង​ 

មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ហើយបានរាយការណ៍ទៅសមត្ថកិច្ចទាំងយប់ បន្ទាប់ពីមានអគ្គិភ័យបានឆាបឆេះតូបកាត់ដេរសម្លៀកបំពាក់មួយកន្លែង បណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិមួយចំនួននិងរបួសធ្ងន់ម្នាក់។

   យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ម្ចាស់ផ្ទះដែលរងរបួសធ្ងន់មានឈ្មោះ​ ​យូ​ សុផាត​ ភេទ​ប្រុស ​អាយុ​៣៦ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​ស្វាយ​ចេក  ឃុំ​សំឡី ស្រុក​កំពង់រោទ៍ ខេត្ត​ស្វាយរៀង​  ដោយរលាក​ដៃ​ជើង​និង​ដង​ខ្លួន​ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

    ប្រភពបន្តថា ចំពោះតូបកាត់ដេរដែល រងការខូចខាតមានទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្រសង់អំពី​ឈេី​ ដំបូល​ប្រក់​ស័ង្កសី​​ ខូចខាត​ប្រហែល​១០%​ កំណាត់​ខោអាវ​មួយ​ចំនួន​ ម៉ាស៊ីន​ដេរ​ចំនួន​៣​គ្រឿង​ និងរបស់របរមួយចំនួនទៀត។

    តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុស្រាប់តែមានផ្សែងហុយចេញពីតូបកាត់ដេរបង្កជាអណ្ដាតភ្លើងទើបបង្កការភ្ញាក់ផ្អើលដល់ម្ចាស់តូបស្រែកហៅគ្នីគ្នាជួយពន្លត់និងធ្វើរបាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកធ្វើអន្តរាគមន៍ភ្លាមៗតែម្ដង។

   សមត្ថកិច្ចបានបញ្ជាក់ពីមូល​ហេតុដោយសារតែម៉ាស៊ីន​ដេរ​ឆ្លង​ចរន្ត​អគ្គិសនី​ទើបបណ្ដាល​ឲ្យ​ឆាបឆេះ​បែបនេះ៕