2024-01-19 04:01
81

ភ្នំពេញ៖    នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការ នឌអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឱ្យដឹង ថា៖ ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀនបង្កប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានដាក់បញ្ជាឱ្យកម្លាំងជំនាញ បង្កើនការជិះល្បាតនៅតាមតំបន់ស្មុគស្មាញមួយចំនួនជាប្រចាំ។ 

លោកវរសេនីយ៍ឯក ជឹម ស៉ីថា បានគូសបញ្ជាក់ថា ក្រោយពីទទួលបាន ការសំណូមពរComment ពីប្រជាពលរដ្ឋ នៅក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើសុំត្រួតពិនិត្យនៅផ្សាទួលសំបូរ ខណ្ឌដង្កោ ជុំវិញករណីកើតមានបទល្មើសគ្រឿងញៀនបង្កប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ 

ជាក់ស្ដែងនៅថ្ងៃនេះ លោក បានបញ្ជាឱ្យកម្លាំងជំនាញផ្នែកជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃវែង ដឹកនាំកម្លាំងចុះល្បាតទៅដល់គោលដៅដែលប្រជាពលរដ្ឋខមិន ដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រឿងញៀន។ ប៉ុន្តែពុំទាន់ឃើញមានសកម្មភាពនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀននោះទេ។

 សមត្ថកិច្ចនៅតែបន្តចុះល្បាតនិងអនុវត្តតាមកិច្ចការជំនាញ ដើម្បីស្វែងរកបង្រ្កាបបទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋាន។

គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចក៏បានណែនាំប្រជាពលរដ្ឋបើមានបទល្មើសកើតឡើងសូមទំនាក់ទំនងតាមលេខហតឡាញមកសមត្ថកិច្ចជាបន្ទាន់ដើម្បីសមត្ថកិច្ចចេញដោះស្រាយជូនបងប្អូន៕