2023-04-13 12:04
327

ភ្នំពេញ៖ ក្រសួងព័ត៌មាន គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នយ៍លើកទី៣២ ឆ្នាំ២០២៣ បានជម្រាបជូនម្ចាស់ស្ថានីយទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ ស្តីពី ការផ្សាយពាណិជ្ជកម្មនានា តាមការណែនាំរបស់មួយចំនួន។

ក្រសួងព័ត៌មាន បានជម្រាបជូន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកសី អគ្គនាយក អគ្គនាយិកាស្ថានីយ ទូរទស្សន៍រដ្ឋ និងឯកជន ព្រមទាំងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជ្រាបថា នៅ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលនឹងបើកពិធីប្រកួតជាផ្លូវការនៅថ្ងៃទី០៥ -១៧ ខែឧសភា និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ និងបើកការប្រកួតជាផ្លូវការនៅថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គណៈកម្មាធិការជាតិ CAMSOC អនុញ្ញាតឱ្យប្រព័ន្ធផ្សព្វ ផ្សាយទាំងអស់ផ្សាយពាណិជ្ជកម្មតាមការកំណត់ដូចខាងក្រោម៖

១-ចំពោះកីឡា២១ ប្រភេទដែលគណៈកម្មាធិការជាតិ CAMSOC ប្រគល់ជូនទូរទស្សន៍ក្នុងស្រុកផលិត អាចរកការឧបត្ថម្ភ (Sponsor) កម្មវិធីផ្សាយដោយសេរី ទោះបីជាក្រុមហ៊ុនឧបត្ថម្ភនោះប្រកួតប្រជែង(Competitors)

ជាមួយក្រុមហ៊ុនឧបត្ថម្ភផ្លូវការរបស់ SEA Games-AEAN Para Games ក៏ដោយ។ ២-ចំពោះកីឡា១៦ប្រភេទដែលផលិតដោយក្រុមហ៊ុនបរទេស (CSTV-SGTV) ទូរទស្សន៍ក្នុងស្រុក

ទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់ដោយសេរី និងអាចរក Sponsors ចាក់ផ្សាយបានគ្រប់ពេលនៅម៉ោងសម្រាក។

ដោយឡែកសម្រាប់គណៈកម្មាធិការជាតិ CAMSOC សូមគោរពរាយការណ៍ ស្ដីពី អង្គប្រជុំនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធាន អចិន្ត្រៃយ៍ CAMSOC និងមាន ឯកឧត្តម ផុស សុវណ្ណ ប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ CAMSOC ចូលរួមផងដែរ។

លទ្ធផលអង្គប្រជុំ មានដូចខាងក្រោម៖

១. សិទ្ធិ និងភារកិច្ច គ្រប់គ្រងដឹកនាំ ការផ្សាយផ្ទាល់ និងព័ត៌មាន ដោយគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ ដឹកនាំ ដោយ ឯកឧត្តម ផុស សុវណ្ណ ជាប្រធាន។

២. CSTV ជួយរៀបចំ មជ្ឈមណ្ឌលផ្សាយផ្ទាល់អន្តរជាតិ “IEC” និងផលិតការផ្សាយផ្ទាល់ ១១ ប្រភេទកីឡា និង SGTV ផលិត ៥ប្រភេទកីឡា និង ៣ប្រភេទកីឡាប៉ារ៉ាហ្គេមជនពិការ។

៣. ប្រភេទកីឡា ២១ទៀត ផ្តល់សិទ្ធិជូន គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ បែងចែក ជូនទូរទស្សន៍ ក្នុងប្រទេស ផលិតការផ្សាយបន្តផ្ទាល់ ដោយផ្តល់សិទ្ធិជូន៖

- រកការឧបត្ថម្ភ "Sponsor ដោយសេរី ទោះបីជាក្រុមហ៊ុន Competitors ជាមួយក្រុមហ៊ុនឧបត្ថម្ភផ្លូវការរបស់ SEA Games-ASEAN Para Garnes ក៏ដោយ។ - រីឯ ១៦ ប្រភេទកីឡា ផលិតដោយ CSTV-SGTV ទទួលបានបន្តផ្ទាល់ដោយសេរី ហើយទូរទស្សន៍ ក្នុងស្រុកអាចរក Sponsors ដាក់ផ្សាយពេលម៉ោងសម្រាកការប្រកួតបានគ្រប់ពេលវេលា។

៤. ការផ្សាយបន្តផ្ទាល់ ដឹកនាំដោយគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ ត្រូវសហការគ្នា សម្របសម្រួល បច្ចេកទេស និងការងារជាមួយ CSTV-SGTV ក្រុមប្រព័ន្ធ GMS ក្រុមហ៊ុន Pathmazing និងភាគីចិន រៀបចំពិធីបើក-បិទ។

៥. ពិធីបើក-បិទ ថតផលិតផ្សាយផ្ទាល់ បញ្ចូលទៅក្នុង IBC ដោយភាគីចិនទាំងស្រុង។ ៦. ចំពោះគម្រោងថវិកា សូមលើកគម្រោងស្នើសុំមកសម្តេចពិជ័យសេនាប្រធានដើម្បីពិនិត្យសម្រេច៕