2023-05-12 01:05
323


ថ្ងៃសុក្រ ៨ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មការវាយតម្លៃគុណផលការងាររបស់មន្ត្រីរាជការ នៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃគុណផលការងាររបស់មន្ត្រីរាជការនៃ រដ្ឋបាលខេត្តកោះកុង និងមន្ទីរសុខាភិបាលខេត្ត សម្រាប់ការតម្លើងថ្នាក់ និងឋានន្តរស័ក្តិ តាមវេនអតីតភាព ឆ្នាំ២០២៣។


ដោយមានការអនុញ្ញាត និងការណែនាំរបស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃគុណផលការងាររបស់មន្ត្រីរាជការនៃ រដ្ឋបាលខេត្តកោះកុង និងមន្ទីរសុខាភិបាលខេត្ត សម្រាប់ការតម្លើងថ្នាក់ និងឋានន្តរស័ក្តិ តាមវេនអតីតភាព ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកនាយករដ្ឋបាល លោកនាយករងរដ្ឋបាល លោកនាយកទីចាត់ការ លោកប្រធានអង្គភាព និងលោកអនុប្រធានមន្ទីរសុខាភិបាល។
ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត បានណែនាំដល់អង្គប្រជុំ និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ លើកទឹកចិត្តដល់មន្ត្រីរាជការដែលខិតខំបំពេញការងារ ជូនអង្គភាព តាមរយៈការស្នើរដំឡើងឋានន្តរស័ក្តិ
និងថ្នាក់ដល់ពួកគាត់។ ជាមួយគ្នានេះដែរអង្គប្រជុំទាំងមូលបានឯកភាពគ្នា និងសម្រចដំឡើងឋានន្តរស័ក្តិ និងថ្នាក់ដល់មន្ត្រីរាជការ នៃរដ្ឋបាលខេត្តកោះកុង និងមន្ទីរសុខាភិបាល តាមការស្នើសូមរបស់អង្គភាពផ្ទាល់។