2023-07-20 11:07
154


កំពង់ឆ្នាំង៖ រថយន្ត VIP ដឹកអ្នកដំណើរក្រុមហ៊ុន កាពីតូ បានបើកលឿនជ្រុលបុកជាមួយរថយន្តសណ្តោងរ៉ឺម៉កដឹកស៊ីម៉ង់ត៍កំពុងបត់ឆ្លងផ្លូវពេញមួយទំហឹងបណ្តាលឲ្យគៀបជាប់អ្នកបើកបររងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល។


   ហេតុការណ៍រថយន្តដឹកអ្នកដំណើក្រុមហ៊ុន កាពីតូ ប្រភេទ VIP បុកជាមួយរថយន្តដឹកស៊ីម៉ង់ត៍ខាងលើ កើតឡើងនៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង២៥នាទីរសៀល ស្ថិតលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ (៦៩-៧០) ក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
   នគរបាលបានឲ្យដឹងដា ករណីគ្រោះចរាចរណ៏នេះកើតឡើងរវាងរថយន្ត ម៉ាក FUSO ពណ៌បៃតង ពាក់ផ្លាកលេខ កណ្តាល 3A-1510 និងសណ្ដោងសឺមីរ៉ឺម៉កពាក់ផ្លាកលេខ កណ្តាល 4A-0182 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានចុះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ បើកបរពីទិសខាងត្បូងទៅទិសខាងជើង មកដល់ចំណុចខាងលើ បានបត់ឆ្លងផ្លូវ ប្ដូរពីទិសខាងកើតទៅទិសខាងលិច បញ្ច្រាសទិសចរាចរណ៏ ក៏ទៅបុករថយន្ត ម៉ាក TOYOTA HIACE ពណ៌ទឹកប្រាក់  ពាក់ផ្លាកលេខ ភ្នំពេញ 2AC-4728 បើកបរដោយឈ្មោះ យឿន ហៃ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិចន្ទ្ទុំ ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងមានអ្នករួមដំណើរម្នាក់ទៀតមានឈ្មោះ ស៊ីម តេង ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិសោប ឃុំសោប ស្រុកព្រែកប្រសព ខេត្តក្រចេះ បណ្ដាលឲ្យរងរបួសទាំង ០២នាក់ និងខូចខាតរថយន្ដ ០២គ្រឿង ធ្ងន់ ០១គ្រឿង។    

   ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យវាស់វែង បានបញ្ជូនអ្នករបួសទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ចំពោះវត្ថុតាងរថយន្ដទាំងពីរគ្រឿង បានចាប់យកមករក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕