2023-12-11 12:12
154

ព្រះសីហនុ៖ យុវជនម្នាក់ បើកម៉ូតូអត់ពាក់មុខសុវត្ថិភាព លុះមកដល់ចំណុចគោលដៅសមត្ថកិច្ចអនុវត្តន៍ច្បាប់ចរាចរណ៍ក៏ជាន់ហ្វ្រាំងអួសដួលបោក និងក្រានិត បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។ 
   ករណីខាងលើ បានកើតឡើង នៅផ្លូវចុះចំណោតវត្តលើ សង្កាត់១ ក្រុងព្រះសីហនុ រសៀលថ្ងៃទី១០ធ្នូ២០២៣នេះ។ 
តាមរយៈរូបភាពវីដេអូ បានបង្ហាញថា មុនពេលកើតហេតុ នគរបាលចរាចរណ៍មួយក្រុមបានដាក់គោលដៅ ដើម្បីត្រួតពិនិត្យច្បាប់ចរាចរណ៍ត្រង់ចណុចផ្លូវបំបែកខាងលើ ខណៈពេលនោះម៉ូតូយុវជនរងគ្រោះបើកបរក្នុងល្បឿនលឿនដោយមិនពាក់មួកសុវត្ថុភាព បានវ៉ាក់អើនឹងនគរបាលចរាចរណ៍ក៏ជាន់ហ្វ្រាំងទាំងបង្ខំបណ្តាលឲ្យអូសដួលបោកនឹងថ្មរងរបួសតែម្តង។ 
   ក្រោយកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ឈរជើងគោលដៅនោះបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ៕ 
រូបភាពពី៖ ពលរដ្ឋ