2023-03-21 12:03
808

ប៉ៃលិន÷  យោងតាមរបាយការណ៍របស់នគរបានប៉ុស្ថិ៍ឃុំស្ទឹងកាច់បានឲ្យដឹងថា÷កាលពីនៅវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី ២០និង០៣ឆ្នាំ២០២៣ មានករណីក្មេងស្រីម្នាក់បានលង់ទឹកស្រះស្លាប់ ករណីនេះបានទទួលព័ត៌មានពីលោកមេភូមិស្ទឹងកាច់ នៅចំណុចស្រះទឹកក្បែរស្តេចកន ស្ថិតនៅភូមិ ស្ទឹងកាច់ ឃុំ ស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន។
បើតាមសមត្តកិច្ចមូលដ្ឋានឲ្យដឹងបន្តថា÷ ក្មេងរងគ្រោះឈ្មោះ ប៊ុន សុម៉ាវត្តី  ភេទស្រី អាយុ ០៤ឆ្នាំ រស់នៅភូមិស្ទឹងកាច់ ឃុំ ស្ទឹងកាច់ ស្រុកសាលា ក្រៅ ខេត្តប៉ៃលិន។  
តាមការរៀបរាប់របស់ក្មេងស្រីឈ្មោះ  ប៊ុន ស្រីមុំ ភេទស្រី អាយុ០៧ឆ្នាំ ជាបងប្អូនជីដូនមួយជាមួយក្មេងស្រីរងគ្រោះថា÷នៅ មុនពេលកើតហេតុពួកគាត់ទាំងពីរបាននាំគ្នាទៅបេះផ្លែអំពិលទឹកនៅជិតស្រះទឹក   ខណ:កំពុងតែបេះផ្លែអំពិលទឹកស្រាប់តែពេលនោះផ្លែអំពិលទឹកក៏បានជ្រុះចូលក្នុងស្រះទឹក ហើយប្អូនស្រី នាងខ្ញុំក៏បានឈោងដៃទៅយក ផ្លែអំពិលទឹកដែលជ្រុះនោះឆ្ងាយពីដៃទើបបណ្ដាលឲ្យរអិលជើងធ្លាក់ចូលទៅក្នុងស្រះលង់ទឹក ក្រោយមករូបនាងក៏រត់ប្រាប់បងប្អូនថាសុម៉ាវត្តីបានធ្លាក់ចូលក្នុងស្រះទឹក បន្ទាប់មកធ្វើឲ្យ    មានការភ្អាក់ផ្អើលដល់បងប្អូនអ្នកភូមិ លឺដល់មេភូមិក៏បានផ្ដល់ព័ត៍មានទៅកម្លាំងនគរបាលប៉ុស្ថិ៍ឃុំស្ទឹងកាច់ ចុះមកពិនិត្យនិងស្រងយកក្មេងស្រីម្នាក់ដែលជាបងជីដូនមួយ ទៅ កន្លែងប្អូនស្រីម្នាក់ដែលលង់ទឹកស្រះ ស្លាប់នោះ។ 
ក្រោយពីសមត្តកិច្ចនគរបាលមូលដ្ឋានបានពិនិត្យករណីក្មេងស្រីម្នាក់ដែលលង់ស្រះទឹកស្លាប់នោះ រួចមកសពក្មេងស្រីរងគ្រោះត្រូវបានអាណាព្យាបាលរៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព។ដោយ,ស សារឿន