2023-06-13 06:06
540

ប៉ោយប៉ែត៖ ក្រុមហ៊ុន ប្រជាប្រិយ៍ "ចន្ទ ប៊ុនសួគ៌" ដីល្វែង និងភោជនីយដ្ឋាន បានរៀបចំពិធីចាប់រង្វាន់លើកទី២ ជួនអតិថិជនរបស់ខ្លួន មានម៉ូតូហុងដា ស៊េរីឆ្នាំ២០២៣ មួយគ្រឿង និងទូរសព្ទដៃស៊េរីទំនើប ចំនួន ២០គ្រឿង ដោយមានការចូលរួមពីតារាច្រៀងល្បីឈ្មោះ ដួង វីរះសិទ្ធផងដែរ។ ពិធីចាប់រង្វាន់លើកទី២ របស់ក្រុមហ៊ុនដីល្វែងប្រជាប្រិយ៍ "ចន្ទ ប៊ុនសួគ៌" បានរៀចចំធ្វើឡើង នៅអាហារដ្ឋាន ប្រជាប្រិយ៍ ស្ថិតក្នងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

នាឱកាសពិធីចាប់រង្វាន់លើកទី២ ក្រុមហ៊ុន ដីល្វែងប្រជាប្រិយ៍ "ចន្ទ ប៊ុនសួគ៌" នេះមានការចូលរួមពីភ្ញៀវដែលជាអតិថិជនចាស់ និងថ្មីយ៉ាងច្រើនកុះករ ដោយមាបការប្រជុំតម្រី (ប៊ែន) របស់តារាចម្រៀងល្បីល្បាញក្នុងព្រះរាជណាចក្រកម្ពុជា គឺលោក ដូង វីរះសិទ្ធ ផងដែរ។

ប្រធានផ្នែកទីផ្សារក្រុមហ៊ុន ដីល្វែងប្រជាប្រិយ៍ និងអាហារដ្ឋាន ប្រជាប្រិយ៍ បានលើកឡើងថា "នេះជាលើកទី២ ដែលក្រុមហ៊ុនបានរៀបចំកម្មវិធីចាប់រង្វាន់ជួនអតិថិជនរបស់ក្រុមហ៊ុនហើយក៏មានការចាប់រង្វាន់ជាបន្តបន្ទាប់ទៀត ដែលរង្វាន់ធំចុងក្រោយ គឺរថយន្ត Ford Ranger ស៊េរីទំនើបមួយគ្រឿង"។

លោក ចន្ទ ប៊ុ ន សួគ៌ អគ្គនាយកក្រុមហ៊ុន ដីល្វែងប្រជាប្រិយ៍ នៅក្រុងប៉ោយប៉ែត បានលើកឡើងថា "ដូចដែលអ្វីដែលក្រុមហ៊ុនបានសន្យាជាមួយអតិថិជនសម្រាប់ការពិធីចាប់រង្វាន់តាមផែនការគ្រោងទុកដោយមិនអាចរំលងបានឡើយ ហើយក្រុមហ៊ុនរកស៊ីប្រកបដោយការទទួលខុសត្រូវខ្ពស់មិនមានការបោកប្រាស់អតិថិជនឡើយ"។

លោកអគ្គនាយកក្រុមហ៊ុនដីល្វែងប្រជាប្រិយ៍ បានបន្ថែមទៀតថា "ដោយមើលឃើញស្ថានភាពសេដ្ឋកិច្ចកំពុងជួបការលំបាកនេះ ក្រុមហ៊ុននឹងលក់បញ្ចុះតម្លៃពិសេសសម្រាប់អតិថិជនដែលចង់បានដីឡូត៌ប្រកបដោយទំនុកចិត្ត និងទំនួលការខុសត្រូវខ្ពស់ ហើយចំនួនពិសេសនេះ គឺមានកំណត់មកមុនបានមុនមកក្រោយអត់ទាន់អស់"។ 

ក្នុងឱកាសចាប់រង្វាន់នេះផងដែរ ក្រុមហ៊ុនបានរៀបចំអាហារសាមគ្គីជួនអតិថិជន និងជាពិសេសសម្រាប់ភ្ញៀវដែលអញ្ជើញចូលមកពិសារអាហារក្នុងហាងប្រជាប្រិយ៍ ក៏មានការបញ្ចុះតម្លៃពិសេស រួមទាំងការប្រគុំតន្ត្រីសប្បាយៗរបស់ក្រុមតារាចម្រៀង ដួង វីរះសិទ្ទផងដែរ។ 

បងប្អួនប្រជាពលរដ្ឋមកលេងក្រុងប៉ោយប៉ែត សូមកុំភ្លេចមកសាកភ្លក់រស់ជាតិម្ហូបអាហារដ៏មានរសជាតិឆ្ងាញ់ នៅអាហារដ្ឋានប្រជាប្រិយ៍ មានសេវាកម្មល្អ ប្រកបដោយអនាម័យ មានតន្ត្រីកំដរ ជាពិសេសទៀតនៅះ អាចអញ្ជើញមើលគម្រោងដីល្វែងស្ថិតនៅទីតាំងប្រកបដោយសក្កដានុពលលក់ក្នុងតម្លៃពិសេសោងដែរ៕