2024-01-08 01:01
93

(កំពត) ៖    កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម លាង សំណាត់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហាររូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ិន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត(អ-ម-ត បានថ្លែងក្នុងឱកាសបិទការប្រកួតបាល់ទាត់ពានរង្វាន់ (អ.ម.ត) ៧មករា រំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជំនះ៧មករា ដែលរៀបចំឡើងដោយ សមាគមសិស្ស -និស្សិតអាហារូបការណ៍ (អ.ម.ត)កំពត- តាកែវ សហការជាមួយមន្ទីរអបរំខេត្ត ខេត្តកំពត-តាកែវ បានលើកឡើងថា ក្រោយពីប្រទេសត្រូវបានរំដោះចេញពីរបបវាលពិឃាតហើយនោះ ថ្នាក់ដឹកនាំគណបក្សប្រជាជន បានខិតខំរក្សាការពារ និងស្វែងរកសុខសន្តិភាពពេញបរិបូរណ៍ រហូតធ្វើឲ្យប្រទេសមានការអភិវឌ្ឍន៍លើកគ្រប់វិស័យ។

ក្នុងនោះវិស័យកីឡាក៏មានការអភិវឌ្ឍន៍គួរឲ្យកត់សំគាល់ និងមានមោទនភាពបំផុត ជាក់ស្តែងព្រឹត្តិការរណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ  បានធ្វើឲ្យអន្តរជាតិទទួលស្គាល់ថាកម្ពុជា ជាប្រទេសតូច តែមានបេះដូងធំ ដោយមិនបានលក់សំបុត្រចូលទស្សនា និងបានរៀបចំកម្មវិធីប្រកួតបានយ៉ាងល្អឥតខ្ចុះ។ ដោយឡែកសម្រាប់ការប្រកួតកីឡាបាល់ទាត់ អ.ម.ត អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជំនះ (៧មករា ១៩៧៩  ៧មករា ២០២៤) សមាគមសិស្ស និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន កំពត-តាកែវ ដើម្បីជ្រើសរើសកីឡាករល្អ និងលើកទឹកចិត្តយុវជនឲ្យលេងកីឡា ដើម្បីសុខភាព មិត្តិភាព និងបង្កើតសាមគ្គីភាពរវាងក្រុមនិងក្រុម។ 

តាមរបាយការណ៍របស់លោក ណុប ណាប់ ប្រធានការិយាល័យ អប់រំកាយ និងកីឡាបានឲ្យដឹងថា ការប្រកួតបាល់ទាត់ពានរង្វាន់ (អ.ម.ត)៧មករា ២០២៤ មានកីឡាករ៨ក្រុមចូលរួម ហើយផ្អែកតាមលទ្ធផលបច្ចេកទេស  លេខ១ បានទៅលើក្រុមយុវជនព្រៃថ្នង លេខ២ ក្រុម អ.ម.ត  និងលេខ៣ ក្លិបបុរីរ៉ាត់FC  បន្លែមពីលើនោះ ក្រុមលេងល្អ(Fair Play)បានទៅក្រុម អ-ម-ត  អ្នកចាំទីល្អ បានទៅ កីឡាករ តេវ ស៊ើ គីរីន និងអ្នកទាត់បញ្ចូលទីច្រើនជាងគេ បានទៅកីឡាករ ស៊ើ ស៊ិវ ភាអី។(សឹង រ៉ាត់)