2024-01-03 10:01
82

កំពង់ស្ពឺ៖ ឃ្លាំងមួយកន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ ៤១ ចន្លោះបង្គលគីឡូវម៉ែត្រលេខ (៩-១០) ស្ថិតក្នុងភូមិជ្រៃតាកួន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានម្ចាស់ជួលជាងឲ្យកាត់ប្តួលរលំចោលទាំងនៅជាប់កុងត្រាជាមួយអ្នកជួលទាំងយប់។ 

ស្ត្រីឈ្មោះ ខែម ចាន់រី អាយុ ៣៥ឆ្នាំ មុខរបរ ជីវករ រស់នៅភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានឲ្យក្រុមអ្នកព័ត៌មានប្រចាំខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី០១ ខែមករាឆ្នាំ២០២៤ នេះថាៈ គាត់បានជួលឃ្លាំមួយទំហំ ៥ម៉ែត្រគុណនឹង២៥ម៉ែត្រ ធ្វើអំពីដែក ស្ថិតក្នុងភូមិឃុំខាងលើពីឈ្មោះ អុី សុគន្ធា ភេទស្រីអាយុ ៤២ឆ្នាំ មុខរបរ ពេទ្យឯកជន និងថៅកែការ៉ាស់សាំង រស់នៅ ភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងមួយខែ ២៥០ដុល្លារជួលរយះពេលប្រាំមួយឆ្នាំ តាំងពីថ្ងៃទី០៤ ខែកម្ភះឆ្នាំ២០២២ មកទុលបច្ចុប្បន្នគាត់មិនទាន់បានដាក់អង្កលក់ផង ត្រូវបានលោក អុី សុគន្ធា ជួលជាងមករុះរើទាំងយប់ទាំងជាប់បណ្តឹងរបស់គាត់តាំងពីថ្ងៃទី០៦ ខែកម្ភះ ឆ្នាំ២០២៣ ទៅអធិរដ្ឋាននគរបាលស្រុកគងពិសី ពីបទៈ រុះរើឃ្លាំងខាងលើ និងបន្តទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺផងដែរ។ 

គាត់បានបន្តទៀតថាៈ រហូតដល់ថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២៣ លោកស្រី អុី សុគន្ធា បានឲ្យជាងទៅរុះរើឃ្លាំងខាងលើនេះម្តងទៀតទាំងយប់ខណៈដែលគាត់ជាអ្នកជួលរវល់ជូនម្តាយគាត់ទៅពេទ្យទើបធ្វើឲ្យជាងរុះរើ និងកាត់ទំលាក់ដល់ដែករោងឃ្លាំងអស់ និងដួលរលំដល់ដីតែងម្តងទៅ។ 

ជាចុងក្រោយគាត់សូមសុំណូមពរទៅឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ជួយរកយុត្តិធម៌ ឲ្យគាត់ផង និង ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ជួយចាត់វិធានការតាមច្បាប់ទៅលើក្រុមលោកស្រី អ៊ី សុគន្ធា តាមផ្លូវច្បាប់ឲ្យគាត់ផង។ 

ពាក់ព័ន្ធរឿងរាវនេះ លោកស្រី អ៊ី សុគន្ធា បានឲ្យដឹងតាមទូរសព្ទថាៈ គាត់មិនបានរុះឃ្លាំងនោះទេគាត់រុះរោងទេ ហើយលោកស្រីនឹងយកឯកសារពាក់ពន្ឋ័នឹងកិច្ចសន្យាផ្សេងៗ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ លោកស្រីបានបាញ់លិខិតកិច្ចសន្យាឲ្យក្រុមអ្នកយកព័ត៌មានប្រចាំខេត្តកំពង់ស្ពឺ។ 

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ថាៈ គាត់ប្តឹងទៅតុលាការចឹងទុកឲ្យតុលាការចាត់តាមនីតិវិធី៕