2023-05-18 02:05
445

មណ្ឌលគិរី៖ ប្អូនប្រុសបង្កើតបានចាក់សម្លាប់បងបន្ទាប់ពីនាំគ្នាចេញពីផឹកស៊ីម៉ូតូខូចមិនជួយបណ្តើគ្នាមកទុកក៏ផ្ទុះទំនាស់ពាក្យសម្តីតឹងសរសៃកទាញកាំបិតចុងស្រួចសម្លាប់គ្នាតែម្តង។

ករណីបងប្អូនបង្កើតចាក់សម្លាប់គ្នានេះ កើតឡើងនៅយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចរោងចាំចំការក្រោយអង់តែនទូរសព្ឌ០១២ ស្ថិតក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជា​ សុផល ភេទប្រុស អាយុ ៣៥ឆ្នាំ ស្រុកកំណើតភូមិអូរឬស្សី ឃុំអូរឬស្សី ក្រុង-ខេត្តក្រចេះ​ បច្ចុប្បន្ន ស្នាក់នៅបណ្ដោះអាសន្ន​ភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ចំណែកជនដៃដល់ឈ្មោះ ឌឿក សុធា ភេទប្រុស អាយុ ៣១ឆ្នាំ មានស្រុកកំណើត បច្ចុប្បន្នស្នាក់នៅភូមិ-ឃុំ កើតជាមួយគ្នា ត្រូវជាប្អូនបង្កេីតរបស់ជនរងគ្រោះ​។

ជនដៃដល់យកប្រេីកាំបិតចុងស្រួចចាក់លើបងប្រុសចំក​ខាងមុខផ្នែកខាងឆ្វេង​ ទំហំទទឹង ២ស.ម បណ្តោយ ៤,៥ស.មជម្រៅ ៧,៥ស.ម បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយរឿងទំនាស់ពាក្យសម្តីគ្នា។

នគរបាលនិយាយថា មុនពេលកើតហេតុបងប្អូនបង្កើតទាំងពីរនាក់ បាននាំត្រឡប់មកពីផឹកស៊ីដោយសភាពស្រវឹងរៀងមខ្លួន និងមានទាស់ពាក្យសំដីគ្នារឿងមិនជួយបណ្តេីរម៉ូតូ​ដែលខួចមមកពីកន្លែងផឹកស៉ីយកទុកដាក់ឲ្យស្រួលបូលទើបប្អូនប្រុសទាញកាំបិតចាក់បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតីវិធីច្បាប់។  ចំណែកសពប្រគលឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕