2024-04-05 04:04
57

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក យ៉ាំ ស៊ឹងម៉ៅ ដែលទើបនឹងទទួលបានមុខតំណែងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការនគរបាលជាតិ មិនទាន់ប៉ុន្មានផង ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបញ្ចប់មុខតំណែងបន្ទាប់ពីមានមតិរិះច្រើនមានសាកសមអង្គុយកៅអីនេះ។

តាមអនុក្រឹត្យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា: «បញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក យ៉ាំ ស៊ឹងម៉ៅ អត្តលេខ ៦៦៣១៥ ពីប្រធាននាយកដ្ឋាន កណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ»។

សូមបញ្ជាក់ថា ក្រោយពីមានការតែងតាំងលោកឧត្តមសេនីយ៍ឯក យ៉ាំ ស៊ីងម៉ៅ ជាប្រធានយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការនគរបាលជាតិ មានមតិរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គម ព្រោះមិនសាកសមនឹងទទួលតំណែងនេះ ដោយសារលោក យ៉ាំ ស៊ឹងម៉ៅ ធ្លាប់ជានាយកក្រុមហ៊ុនមួយ និងជាអ្នកបកប្រែភាសារចិនតែប៉ុណ្ណោះ៕