2023-10-24 03:10
465

ខេត្តបាត់ដំបង ៖   នៅព្រឹកថ្ងៃចន្ទ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ខែ តុលាឆ្នាំ២០២៣ បបន្ទាប់ពីគោរពទង់ជាតិរួមគ្នារួចនិងដើម្បីចូលរួមអបអរក្នុងពីធីអុំទូកបណ្តែតប្រទីបនាថ្ងៃចេញព្រះវស្សា នៅ ខេត្តបាត់ដំបង នាថ្ងៃទី២៨-២៩ខែតុលាឆ្នាំ២០ ២៣ ខាងមុខនេះលោកឧត្តមសេនីយ៍ទោ សាត  គឹម សាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  បានដឹកនាំកងកម្លាំងនគរបាលក្នុងអង្គភាពធ្វើពលកម្ម អនាម័យ សំអាតបរិស្ថាន នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង ប្រកបដោយសោភ័ណ្ឌភាពល្អ  និងម៉្យាងរៀបចំជាទីកន្លែងសម្រាប់ការប្រមូលផ្តុំកងកម្លាំងនគរបាល ក្នុងការចេញប្រតិបត្តិការ និងអន្តរាគមន៍ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ នាឱកាសនោះចាប់ពីពេលនេះរហូតដល់ក្រោយថ្ងៃប្រារព្វពិធី ៕