2024-02-09 10:02
66

កណ្តាល៖ ក្រុមយុវតីទំនើង ចំនួន០៨នាក់ ត្រូវបាននគរបាលខេត្តកណ្តាល ចាប់វាស់កម្ពស់បានសម្រេច បន្ទាប់ជិះម៉ូតូដេញវាគ្នាយ៉ាងអនាធិបតេយ្យតាមដងផ្លូវ។ 
ករណីបង្ក្រាបក្រុមនារីទំនើងខាងលើ ធ្វើឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ពាក់ព័ន្ធករណីហិង្សាដោយចេតនា។ 

នគរបាលបាលបានឲ្ដឹងថា ហេតុការណ៍នៃអំពើហិង្សាកើតឡើងកាលពថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៤និង២០នាទី នៅចំណុច ផ្លូវឡើងស្ពានព្រែកតាមាក់ ភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ 

នគរបាលបានឲ្យដឹងថា ជនរងគ្រោះក្នុងចំនួន០១នាក់ ឈ្មោះ ចាប លីហួង ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃភូមិភូមិព្រែកតាបេស ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ 

ក្រុមជនសង្ស័យ ចំនួន ០៩នាក់ ជនជាតិខ្មែរ មុខរបរ បុគ្គលិក KTV ឃាត់ខ្លួនបាន ០៨នាក់ គេចខ្លួន ០១នាក់ មានដូចខាងក្រោម៖ 
១- ឈ្មោះ ផាត់ លីហួយ ភេទស្រី អាយុ ១៨ឆ្នាំ , ២- ឈ្មោះ ម៉ៅ វត្តី ភេទស្រី អាយុ ១៧ឆ្នាំ, ៣- ឈ្មោះ ផល មុនីរ័ត្ន ភេទស្រី អាយុ ១៨ឆ្នាំ, ៤- ឈ្មោះ អាន រក្សា ភេទស្រី អាយុ ១៦ឆ្នាំ, ៥- ឈ្មោះ មួង ម៉ាណា ភេទស្រី អាយុ ១៧ឆ្នាំ, ៦- ឈ្មោះ ខឹម ចាន់ថា ភេទស្រី អាយុ ២១ឆ្នាំ, ៧- ឈ្មោះ ហំ លីឌី ភេទស្រី អាយុ ១៧ឆ្នាំ, ៨- ឈ្មោះ កែវ កនិកា ភេទស្រី អាយុ ១៧ឆ្នាំ, និង ៩- ឈ្មោះ ហួត ស្រីពេជ្យ ភេទស្រី អាយុ ១៨ឆ្នាំ បច្ចុប្បន្នក្រុមជនសង្ស៏យស្នាក់នៅផ្ទះជួល ភូមិស្វាយជ្រំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ 

នគរបាលបញ្ជាក់ថា ជនសង្ស័យទាំង ចំនូន ០៨នាក់ បានធ្វើតេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន។ 
ក្នុងប្រតិបត្តិការសមត្ថកិច្ចដកហូត ម៉ាកហុងដា C125  ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២២ ពាក់ស្លាកលេខ ភ្នំពេញ1JT-6544 ចំនួន ០១គ្រឿង, ម៉ូតូ ម៉ាកហុងដា C125  ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២១ ពាក់ស្លាកលេខ កណ្ដាល1AM-6598 ចំនួន ០១គ្រឿង និងទូរសព្ទដៃ ចំនួន ០៣គ្រឿង
១.ទូរស័ព្ទម៉ាកIPHONE 6PLUS ចំនួន០១ គ្រឿង។ 
សភាពនៃរឿងហេតុ៖ កាលពីដើមខែកុម្ភៈមិនចាំថ្ងៃជនសង្ស័យឈ្មោះ មួង ម៉ាណា និងឈ្មោះ ហួត ស្រីពេជ្យ បានទាស់ពាក្យសម្ដីជាមួយជនរងគ្រោះតាមឆាត (Facebook) រឿងជនរងគ្រោះជំពាក់លុយ ដោយជនរងគ្រោះបានជេរជនសង្ស័យតាមគ្រុបឆាតថា «ពួកមីសំផឹង» ហើយជនរងគ្រោះក៏បានណាត់ជួបវាយគ្នាជាមួយជនសង្ស័យឈ្មោះ អាន រក្សា ដោយមានរបួសបន្តិចបន្តួចទាំងសងខាង តែអ្នកទាំងពីរមិនបានប្ដឹងសមត្ថកិច្ចទេ។ 

លុះនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះបានឆាតមកអាខោន (Facebook) របស់ជនសង្ស័យឈ្មោះ អាន រក្សា ជេរពាក្យមិនសមគួរ ក្នុងនោះជនសង្ស័យឈ្មោះ កែវ កនិកា បានចូលស្ដាប់ក៏បានតបតទៅជនរងគ្រោះវិញរួចក៏បានទាស់ទែងពាក្យសម្ដីគ្នារហូតឈានដល់ការណាត់ជនសង្ស័យវាយគ្នា។ 

រហូតដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១២និង០០នាទី ក្រុមជនសង្ស័យកំពុងនៅក្នុងបន្ទប់ជាមួយគ្នា ពេលនោះជនរងគ្រោះឈ្មោះ ចាប លីហួង បានឆាតទៅក្រុមជនសង្ស័យ ដោយណាត់ក្រុមជនសង្ស័យវាយគ្នានៅស្ពានព្រែកតាមាក់ត្រើយខាងកើត បន្ទាប់មកក្រុមជនសង្ស័យក៏បាននាំគ្នាជិះម៉ូតូ ចំនួន ០៥គ្រឿង មកតាមការណាត់របស់ជនរងគ្រោះ។ ពេលមកដល់អត់ឃើញជនរងគ្រោះក្រុមជនសង្ស័យក៏បាននាំគ្នាជិះម៉ូតូមកលេងនៅមាត់ទន្លេ មុខវត្តព្រែកអញ្ចាញ ហើយក៏បានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងមានគ្នា ចំនួន ០៣នាក់ ដោយជិះពីត្បូងទៅជើង ភ្លាមនោះក្រុមជនសង្ស័យក៏នាំជិះម៉ូតូតាមដោយស្រែកឲ្យជនរងគ្រោះឈប់ តែជនរងគ្រោះមិនឈប់ហើយក៏ទាស់ពាក្យសម្ដីជេរគ្នារហូតដល់ចំណុចឡើងស្ពានព្រែកតាមាក់ ពេលនោះជនសង្ស័យឈ្មោះ ហុំ លីឌី ក៏បានយកស្បែកជើងទៅវាយជនរងគ្រោះពីក្រោយ និងយកស្បែកជើងគប់ទៅលើជនរងគ្រោះថែមទៀត ចំណែកជនសង្ស័យឈ្មោះ កែវ កនិកា បានជិះម៉ូតូមកទន្ទឹមនិងម៉ូតូរបស់ជនរងគ្រោះនិងបានធាក់ម៉ូតូរបស់ជនរងគ្រោះតែមិនបណ្ដាលឲ្យដួល ពេលនោះជនរងគ្រោះក៏បានជិះម៉ូតូឡើងស្ពានព្រែកតាមាក់ចូលទៅការ៉ាសសាំងដើម្បីឲ្យគេជួយ ឃើញដូច្នេះក្រុមជនសង្ស័យក៏បានជិះម៉ូតូត្រឡប់មកផ្ទះជួលរបស់ខ្លួនវិញ ក្នុងសកម្មភាពនោះដែរជនសង្ស័យឈ្មោះហួត ស្រីពេជ្រ បានយកទូរស័ព្ទថត វីដេអូសកម្មភាពពេលដែលប្រើអំពើហិង្សានោះ នឹងបានផ្ញើវីដេអូនោះចូលអាខោន របស់ជនរងគ្រោះ។ 

លុះនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបារដ្ឋបាលព្រែកអញ្ចាញ ក្រោយពីទទួលពាក្យបណ្ដឹង សមត្ថកិច្ចប៉ុស្តិ៍បានសហការជាមួយផ្នែកជំនាញធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០៨នាក់យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង ០៨នាក់ បានសារភាពថា៖ «ក្រុមខ្លួនពិតជាបានធ្វើសកម្មភាពប្រើហិង្សាទៅលើជនរងគ្រោះពិតប្រាកដមែន»។ 
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកំពូល ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕