2024-03-12 05:03
56

ខេត្តប៉ៃលិន÷       សមត្តកិច្ចជំនាញក្រុង ប៉ៃលិនចុះឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ក្នុងករណីបុរសម្នាក់ខ្ចីម៉ូតូ យកទៅលក់ ឃុំឃិតគ្នាជាមួយអ្នកលក់បក្សពួក៣នាក់ទៀត។

សមត្តកិច្ចជំនាញបានបន្តថា÷កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ទទួលពាក្យបណ្ដឹងករណីរំលោភលើទំនុកចិត្ត ០១ករណី ពីជនរងគ្រោះឈ្មោះ វឿន ណាវី ភេទស្រី អាយុ៤០ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន។ 

ប្រភពពីមហាជនបានប្រាប់សមត្ថកិច្ចជំនាញថា÷អំពីករណីរឿង    កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ជនរងគ្រោះបានជិះម៉ូតូទៅបេះផ្លែអំពិលដេីម្បីយកទៅលក់ នៅចំណុចចំការរបស់ពូ ស្ថិតនៅភូមិទឹកផុស សង្កាត់/ក្រុង/ខេត្តប៉ៃលិន នៅវេលាម៉ោង០៩:៤៥នាទី ថ្ងៃទី/ខែ/ឆ្នាំដដែល ជនរងគ្រោះកំពុងបេះផ្លែអំពិលស្រាប់តែជនសង្ស័យឈ្មោះ នួន ចាន់ ភេទប្រុស អាយុ២៦ឆ្នាំ បានដេីរមកសុំខ្ចីម៉ូតូពីជនរងគ្រោះម៉ូតូម៉ាកHONDA WAVE ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខប៉ៃលិន1B-0791ដោយជនសង្ស័យនិយាយថាសុំខ្ចីម៉ូតូជិះទៅទិញស្រាមួយភ្លែត ហេីយជនសង្ស័យយកម៉ូតូទៅបាត់ ដោយមិនបានយកមកប្រគល់ឱ្យជនរងគ្រោះវិញនោះទេ។

-ក្រោយពីសមត្តកិច្ចទទួលពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កម្លាំងប៉ុស្ដិ៍រដ្ឋបាលប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ កំណត់មុខសញ្ញាបានដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បាននាំខ្លួនជនសង្ស័យចំនួន០៤នាក់ ដូចខាងក្រោម៖
១-ជនសង្ស័យឈ្មោះ នួន ចាន់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទឹកផុស សង្កាត់/ក្រុង/ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)ឆែកលើដងខ្លួនឃើញម្សៅក្រាម ពណ៌សថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០១កញ្ចប់តូច ទម្ងន់០.១៥ក្រាម ជាមុខសញ្ញាចាស់មិនរាងចាលធ្លាប់ជាប់ពន្ធនាគារខេត្តប៉ៃលិន០១លេីក កាលពីថ្ងៃទី០១-១២-២០២២ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត(ជាអ្នកជនដៃដល់ឆបោកម៉ូតូពីជនរងគ្រោះ)នាំខ្លួននៅចំណុចមុខកាស៊ីណូ ហុង បូ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

២-ជនសង្ស័យឈ្មោះ ប៉ិ ឆៃណា ហៅ ឡុង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)ធ្លាប់ជាប់ពន្ធនាគារខេត្តប៉ៃលិន០១លេីក ក្នុងឆ្នាំ២០២០ ពាក់ព័ន្ធករណីគ្រឿងញៀន(ជាអ្នកយកម៉ូតូទៅលក់បន្ត)នាំខ្លួននៅចំណុចក្នុងកាសុីណូម្កុដពេជ្រ ស្ថិតនៅភូមិផ្សារព្រំជេីង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

៣-ជនសង្ស័យឈ្មោះ សែម ភារម្យ ហៅ ក្តិប ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)(ជាអ្នកយកម៉ូតូទៅលក់បន្ត)នាំខ្លួននៅចំណុចភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

៤-ជនសង្ស័យឈ្មោះ សុន លី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរឈេីក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(អ្នកទទួលផលចោរកម្ម អ្នកទិញម៉ូតូពីជនសង្ស័យក្នុងតម្លៃ500,000៛ប្រាំសែនរៀលគត់ នាំខ្លួននៅចំណុចផ្ទះជួល ស្ថិតនៅភូមិអូរឈេីក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

-ក្រោយពីសមត្តកិច្ចជំនាញធ្វើការសាកសួរ ជនសង្ស័យទាំង ០៤នាក់ខាងលេី បានឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពពាក់ព័ន្ធ និងករណីរំលោភលើទំនុកចិត្ត និងទទួលផលចោរកម្មពិតប្រាកដមែន។ 

-វត្ថុតាងដកហូតសរុបរួមមាន៖
១-ម្សៅក្រាមពណ៌ស ថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០១កញ្ចប់តូច ទម្ងន់០.១៥ក្រាម។
២-ម៉ូតូម៉ាកHONDA WAVE ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខប៉ៃលិន1B-0791 ចំនួន០១គ្រឿង។
-យោង៖ពាក្យបណ្តឹងរបស់ជនរងគ្រោះសំណូមពរឱ្យសមត្ថកិច្ច អនុវត្តតាមនីតិវិធីច្បាប់។
-ករណីខាងលើនេះ លោកអធិការក្រុងបានស្នើសុំយោបល់លោក ស្នងការ ឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធី។ដោយ,ស សារឿន