2024-03-10 06:03
51


ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចចម្រុះក្រោមការដឹកនាំដោយផ្ទាល់របស់ គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានឆ្មក់ចូលបង្ក្រាបទីតាំងមួយកន្លែងអតីតកាស៊ីណី «Paradise Island» បានលួចបើកលេងល្បែងស៊ីសងខុសច្បាប់ឃាត់ខ្លួនមនុស្សជាច្រើននាក់។
   ការចុះបង្ក្រាបទីតាំងល្បែងស៊ីសងអត់ច្បាប់ នៅអតីតកាស៊ីណូ «Paradise Island» ស្ថិតក្នុងភូមិ៣ សង្កាត់៤  ក្រុង-ខេត្តព្រះសីហនុ  នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤។ 
ក្នុងប្រតិបត្តិការបង្ក្រាបនេះ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក  ស  រដ្ឋា  អគ្គស្នងការរង  និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដោយចូលរួមជាមួយគណៈបញ្ជាការឯកភាពខេត្តដឹកនាំដោយ  លោក គួច  ចំរើន អភិបាលខេត្ត ដែលជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ។
   បច្ចុប្បន្នអ្នកពាក់ព័ន្ធក្នុងករណីល្បែងស៊ីខុសច្បាប់ នៅអតីតកាស៊ីណូ «Paradise Island» ត្រូវបានសមត្ថកិច្ចនាំយកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរតាមនិតិវិធី៕