2023-10-23 09:10
271

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣តាមបណ្តោយផ្លូវជាតិលេខ៥មុខផ្សារកណ្តាល ស្ថិតភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ដូនជី២នាក់ដើរចេញពីវត្តត្រូវរថយន្តបែនដឹកដីបុកបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់តែអកុសលដូនជីម្នាក់បានបាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ។

នគរបាលជំនាញប្រាប់ថាៈនៅមុនគ្រោះថ្នាក់កើតឡើងមានលោកយាយពីរនាក់គាត់ដើរចេញពីវត្តផ្សារកណ្តាលក្នុងទិសដៅពីកើតទៅលិចដើរតាមចិញ្ចើមផ្លូវខាងស្តាំដៃ ពេលឃើញភ្លើងស្តុបក្រហម រថយន្តដឹកដីពាក់ផ្លាកលេខភ្នំពេញ3F.3794 ដែលបើកបរទិសដៅពីកើតទៅលិច រងចាំភ្លើងស្តុប ជាមួយរថយន្តជាច្រើនទៀត ស្រាប់តែលោកយាយនាំគ្នាដើរឆ្លងផ្លូវ ជិតផុត ខណៈនោះភ្លើងស្តុបដំណើរការ ក៏រថយន្តដឹកដីបើកទៅមុខមិនបានឃើញដូនជីទាំងពីនៅខាងមុខ ក៏បុកហើយកិនលោកយាយម្នាក់បណ្តាលបាក់ជើងខាងស្តាំហើយ សង្ស័យចំផ្លោកនោម ត្រូវក្រុមសង្គ្រោះបន្ទាន់យកទៅកាន់មន្ទីរពេទ្យតែអកុសលដូនជីរងរបួសធ្ងន់បានស្លាប់បាត់បង់ជីវិត។

ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងភ្លាមៗឃើញកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែតបានចុះទៅពិនិត្យឃាត់រថយន្តបង្កទុកហ្នឹងកន្លែងកើតហេតុហើយធ្វើការវាស់វែង ចំណែក អ្នកបើកបររថយន្តបង្កគេចខ្លួនបាត់។  

មន្ត្រីនគរបាលបានបញ្ជាក់ថា៖ ក្រោយពិនិត្យវាស់វែងរួចរាល់បានយករថយន្តបង្កគ្រោះថ្នាក់យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីដោះស្រាយតាមច្បាប់៕