2023-10-06 06:10
191

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ប៉ាន ណាវី តំណាងឱ្យលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី បានដឹកនាំលោកលោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង នាយការិយាល័យ លោកអធិការ ក្រុង-ស្រុក ទាំង៩ មេបញ្ជាការវរការពារព្រំដែនគោកទាំង៤ កាន់បិណ្ឌវេនទី៧ នៅវត្តប្រាសាទស្រះកណ្ដាល (ខ្ចាស់) ស្ថិតនៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីបុណ្យកាន់បិណ្ឌទី៧ នេះក៏បាននាំយកទេយ្យវត្ថុ និងបច្ច័យ របស់លោកអភិសន្តិបណ្ឌិត រួមមាន៖ បច្ច័យកសាងវត្តសរុប ១១,០០០,០០០រៀល  ទឹកសុទ្ធចំនួន ៨៥កេស, ទឹកផ្លែឈឺ ចំនួន ៨៥កេស   ត្រីខ ចំនួន ៩កេសធំ  មី ចំនួន៩ កេសធំ    អង្ក ចំនួន ១តោន  ភេសជ្ជៈចំនួន ១០០០កែវ  ស្លាដកចំនួន ២៥០ស្លាដក និងប្រគេនបច្ច័យចំនួន ១០០០ដុល្លារសម្រាប់ចង្ហាន់។

ក្នុងពិធីបុណ្យកាន់បិណ្ឌទី៧នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងលោកស្រី រួមសហការី បានធ្វើការបូជាប្រទីបធូបទាន និងស្តាប់ព្រះសង្ឃចម្រើនព្រះបរិត្ត.សម្ដែងធម៌ទេសនា របស់ព្រះសង្ឃតាមទំនៀមទំលាប់ នៃពិធីកាន់បិណ្ឌ និងបានប្រគេនទេយ្យទានដល់ព្រះសង្ឃ ចំនួន ២៥០អង្គផងដែរ។

ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ ដែលមានតាំងពីយូឡុងណាស់មកហើយជាពេលវេលាមួយជួបជុំរវាងមហាគ្រួសារនគរបាលខេត្តបន្ទាយមានជ័យ និងជាការជួបជុំញាតិមិត្តបងប្អូនទីជិត ទីឆ្ងាយមានឱកាសក្នុងការធ្វើបុណ្យ ធ្វើទានសន្សំកុសល ជាពិសេសនៅតាមទីវត្តអារាមនានា៕