2023-06-26 10:06
574


ព្រៃវែង ៖   នៅថ្ងៃទី២៤ ខែមិថុនា ២០២៣ ម៉ោងប្រហែល ៩៖១០នាទី យប់ ប្រជាពលរដ្ឋមានកាភ្ញាក់ផ្អើលដោយសាមានករណីភ្លើងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយគ្រួសាត បណ្ដាលអោយម្ដាយ និងកូនប្រុសម្នាក់បានស្លាប់យ៉ាងអនោចអាធម្មទាំងម្ដាយនិងកូន


សូមបញ្ជាក់ថា ស្ត្រីដែលបានស្លាប់មានឈ្មោះប៉យ យឺម អាយុ៣៨ឆ្នាំ ជាស្ត្រីមេមាយទីទាល់ក្រ រស់នៅក្នុងភូមិព្រៃល្វាយ ឃុំទឺកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
ចំណែកកូនប្រុសមានឈ្មោះ ប៉យ  ចាន់  មានអាយុ២ខួប បានស្លាប់នៅក្នុងភ្នកភ្លើងនោះដែរ បើតាមប្រភព ព័ត័មានពីអ្នកជិតខាងនៅកន្លែងកើតហេតុបានអោយដឺងថាពួកគាត់បានឃើញអណ្ដាតភ្លើងបានឆាបឆេះឡើងពួកគាត់ក៍បានរត់ទៅជួយដែតែពេលទៅដល់ភ្លើងបានឆាបឆេះអស់ខ្ទមបានដួលសង្កត់ស្ត្រីរងគ្រោះបានស្លាប់បាតបង់ជីវិតទៅហើយ មួយសន្ទុះក្រោយមកក៍បានឃើញលោកមេភូមិ លោកអនុភូមិបានមកដល់កន្លែងកើតហេតុ បន្តមកក៍ឃើញមានកំលាំងប៉ុស្តិ៍រដ្ឋបាលមកដល់កន្លែងកើតហេតុផងដែរ
ទោះជាយ៉ាងណាក៍ដោយ រហូតមកទល់ពេលនេះសមត្តកិច្ចកំពុងចុះស្រាវជ្រានៅកន្លែងកើតហេតុប៉ុន្តែមិនទាន់អាចបញ្ជាក់ថា មកពីមូលហេតុដែលបណ្ដាលអោយកើតមានគ្រោះអគ្គីភ័និងយនេះដោយសាអ្វីនៅឡើយទេ ។